ឧកញ៉ា ព្រាប សុវត្ថិ នាំគ្រួសារទៅ Surprise ហ្វេនម្នាក់ តែត្រូវហ្វេន Surprise វិញយ៉ាងចាស់ដៃ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀងកម្ពុជា របស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា (Galaxy Navatra) កាលពី​​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ២០២៣ បាន​បង្ហោះវីដេអូ​ឃ្លីប​មួយ ​ដែល​បង្ហាញ​ពី​សកម្មភាព​របស់​លោក និង​ក្រុម​គ្រួសារ បាន​ធ្វើ​ដំណើរ​​ទៅ​ Surprise អ្នកគាំទ្រ​ម្នាក់ ប៉ុន្តែ​បែរ​ជា​​មាន​អ្នកគាំទ្រ​របស់លោក​​ជា​ច្រើនរង់ចាំជួប​នៅ​ទីនោះ​ដែរ ធ្វើ​ឱ្យ​លោក​មាន​ការ​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​វិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពូលតារាចម្រៀងកម្ពុជា រយៈពេល​ជាង​៣​ទសវត្សរ៍ ​​បាន​​ឱ្យ​ដឹង​ថា ​បុរសម្នាក់​នោះ​ជា​អ្នកគាំទ្រ​របស់​លោក​ជាង ២០​ឆ្នាំ​មក​ហើយ តែ​មិន​ដែល​បាន​ជួប​គ្នា ​ទើប​លោក​ឧកញ៉ា​មក​ Surprise ម្តង ប៉ុន្តែ​លោក​មិន​នឹក​ស្មាន​ថា​ មាន​អ្នកគាំទ្រ​របស់​លោក​ជិត​ពេញ​ភូមិ​ក៏​មក​ចូល​រួម​ដែរ ធ្វើ​ឱ្យ​លោក​ Surprise វិញ។ លោកឧកញ៉ា ក៏​សូម​អរគុណ​ដល់​បងប្អូន​សម្រាប់​ក្តីស្រឡាញ់ ​​ដែល​ធ្វើ​ឱ្យ​លោកឧកញ៉ា​មិន​អាច​បំភ្លេច​បាន។

សូម​ជម្រាប​ជូន​ថា ឧកញ៉ា ព្រាប សុវត្ថិ ​​បាន​ចេញ​ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​ចម្រៀង​តាំង​ពី​​ទសវត្សរ៍​ឆ្នាំ​១៩៩០​ជាង ​ក្នុង​នោះ​លោក​បាន​ច្រៀង​ចម្រៀង​​រាប់​​រយ​បទ​មក​ទល់​បច្ចុប្បន្ន ដែល​ធ្វើ​ឱ្យ​​មាន​អ្នកគាំទ្រ​របស់​លោក​គ្រប់​ស្រទាប់​វណ្ណៈ និង​គ្រប់វ័យ។ ជាពិសេស ​បទចម្រៀង​មនោសញ្ចេតនា​របស់​លោក​ បាន​ធ្វើ​ឱ្យ​ដក់​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​ស្រទាប់​យុវវ័យ​គ្រប់​ជំនាន់។

តារា​ចម្រៀង​ជើង​ចាស់ ព្រាប សុវត្ថិ ​​ដែល​ទទួល​បាន​គោរមងារ​ «ឧកញ៉ា» ​​កាល​ពី​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២ បាន​មក​ចូល​រួម​ជាមួយ​ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ​កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ២០២០ ​​ហើយ​មក​ទល់​បច្ចុប្បន្ន​នេះ លោក​ឧកញ៉ា​បាន​បញ្ចេញ​សំនៀង​ជាង ៥០​បទ​ហើយ នៅ​ផលិតកម្មថ្មី ហ្គាឡាក់ស៊ី​ណាវ៉ាត្រា ​​និង​​សុទ្ធសឹង​តែ​ជា​បទល្បីៗ​ ​​ធ្វើ​ឱ្យ​លោក​ឧកញ៉ា​​ទទួលបាន​​ការ​គាំទ្រ​កាន់​តែ​​ច្រើនឡើង មួយកម្រិតថែមទៀត៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

​​​