ឧកញ៉ា ស្រី ចាន់ថន ត្រៀមរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅស្កាយលែន 7NG

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក​ក្រុមហ៊ុន Jes’t Group & 7NG កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ​​បាន​បើក​កិច្ចប្រជុំ​មួយ​ ជាមួយ​ក្រុមការងារ​របស់​លោក ដើម្បី​ត្រៀម​រៀបចំ​ទទួល​ស្វាគមន៍​សង្ក្រាន្ត​​ឆ្នាំ​ថ្មី ​នៅលើទឹកដី​ ស្កាយ​លែន ៧អ៉ិនជី (7NG) ​​នា​ខែ​មេសា ខាង​មុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជារៀងរាល់​​ឆ្នាំ​ សួនកំសាន្តស្កាយលែន Jet’s Garden Park & 7NG ​​តែងតែ​រៀបចំ​ព្រឹត្តិការណ៍​អបអរ​សាទរ​​ឆ្នាំ​ថ្មី​​ប្រពៃណី​ខ្មែរ ​​ព្រម​ទាំង​មាន​កម្មវិធី​សប្បាយៗ​ជា​ច្រើន។ កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ២០២២​ កន្លង​ទៅ ស្កាយលែន Jet’s Garden Park & 7NG ​​ក៏​បាន​រៀបចំ​​ឱ្យ​មាន​ការ​ប្រណាំង​ទូក ការប្រគុំតន្រ្តី ការ​រាំលេងកំសាន្ត ការបាញ់​ពពុះសាប៊ូ និង​ល្បែងកំសាន្តជាច្រើនទៀត​ផងដែរ។

សួនកំសាន្តស្កាយលែន Jet’s Garden Park & 7NG ជា​កន្លែង​កម្សាន្ត​កែច្នៃ​​​បែប​ធម្មជាតិ​​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ឧកញ៉ា ស្រី ចាន់ថន។ ទីកន្លែង​លំហែ​មួយ​នេះ មានទាំង​សួនកម្សាន្ត សួនសត្វ ភោជនីយដ្ឋាន អាងហែលទឹក និងរីហ្សតបែបបឹងកាឡូ ស័ក្តិសម​សម្រាប់​​​​អ្នក​មាន​ការងារ​រវល់​ខ្លាំង ពុំ​សូវ​មាន​ពេល​ច្រើន និង​សម្រាក​លំហែ​បំបាត់​អារម្មណ៍​ស្ត្រេស ឬ​​នឿយហត់​ពី​ការងារ។ ស្កាយលែន Jet’s Garden Park & 7NG​ មាន​ទីតាំង​នៅ​ភូមិវិហារ​សួគ៌​ជើង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ១៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕ ​