ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងមេទ័ព KW Cambodia ទូទាំងប្រទេសដឹកដៃគ្នាចូលរួមកម្មវិធី  KW Family Reunion នៅសហរដ្ឋអាមេរិច 

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ព្រមទាំងប្រធានសាខា KW ទាំង៥ និងសមាជិក សរុបចំនួន ១៧រូប កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួមកម្មវិធី KW Family Reunion ប្រចាំឆ្នាំ២០២៣ នៅ Anaheim Convention Center នារដ្ឋ California  សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៨-២១ ខែកុម្ភៈខាងមុខ ដែលមានសមាជិកចូលរួមសរុបប្រមាណជាង ២ម៉ឺននាក់ មកពី ៥២ប្រទេស និង ៥ទ្វីបលើពិភពលោក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយរយៈពេល ៥ឆ្នាំនៃការខ្នះខ្នែងទិញសិទ្ធិអាជីវកម្ម (Franchise) ពីក្រុមហ៊ុនអលចនទ្រព្យមេលំដាប់កំពូលពិភពលោក Keller Williams Realty (KW) ពីសហរដ្ឋអាមេរិច មកកាន់ប្រទេសកម្ពុជា ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិកក្រុមហ៊ុន KW Cambodia ទូទាំងប្រទេសរំឮកថាពីមុន ពុំមានប្រទេស ឬសមាជិកណាជឿថា ក្រុមហ៊ុនយក្សអាមេរិកនេះ នឹងអាចមានវត្តមាននៅប្រទេសកម្ពុជានោះទេ។ ប៉ុន្ដែដោយសារកត្ដាសេដ្ឋកិច្ច ច្បាប់ ពិសេសការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ទើបលោកអាចនាំយក KW មកកម្ពុជា និងបង្កការចាប់អារម្មណ៍ជាខ្លាំង ។

ក្នុងកម្មវិធីជួបជុំមហាគ្រួសារ KW World Wide ប្រចាំឆ្នាំ២០២៣ នាទឹកដីសហរដ្ឋអាមេរិចនេះ នឹងមានវេទិកានៃចែករំលែកបទពិសោធន៍ពីអ្នកជំនាញអចលនទ្រព្យល្បីៗ ឱកាសនៃសាងបណ្ដាញជាមួយភ្នាក់ងារអចលនទ្រព្យអន្តរជាតិមកពីប្រទេសផ្សេងៗ និងការស្វែងយល់ស៊ីជម្រៅ ពីបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ដែលកំពុងដាក់ដំណើរការប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យផងដែរ។

ដោយឡែក សម្រាប់ប្រធានសាខា KW ក្នុងនោះក៏មានវត្តមាន ឧកញ៉ា សំ សុខនឿន ប្រធាន KW សាខាសែនសុខ និងប្រធានសាខា KW ប្រចាំខេត្តកំពង់ចាម បាត់ដំបង និងខេត្តសៀមរាប ដែលរួមដំណើរជាមួយគ្រួសារ KW Cambodia ទៅចូលរួមវេទិកាលំដាប់អន្តរជាតិនាទឹកដីសហរដ្ឋអាមេរិចនេះដែរ បានបង្ហាញពីអារម្មណ៍រំភើប និងក្ដីសង្ឃឹមខ្ពស់ពីពីវេទិកាជួបជុំនាទឹកដីសហរដ្ឋអាមេរិចនេះផងដែរ។