អ្នកឧកញ៉ា មហាសេដ្ឋី រូបណាខ្លះដាក់ឈ្មោះក្រុមហ៊ុនជាឈ្មោះកំណើតខ្លួន?

ជុំវិញ​ឧកញ៉ា

ឈ្មោះនាមករណ៍ក្រុមហ៊ុន គឺជាអ្វីដែលសំខាន់បំផុតមួយក្នុងចំណោមផ្នែកសំខាន់ៗនៅពេលចាប់ផ្តើមបើកមុខជំនួញថ្មី។ ការណ៍នេះ ពាណិជ្ជករជាច្រើនតែងតែរំលេចឈ្មោះទៅតាមចំណងចំណូលចិត្តនៃផលិតផល សេវាកម្មរបស់ខ្លួនភ្ជាប់នឹងនិយមន័យអត្ថន័យខ្លឹមសារ ពណ៌សំបុរទៅតាមការឯកភាពគ្នា។ ក្នុងនោះក៏មានពាណិជ្ជករនៅលើពិភពលោក និងនៅកម្ពុជាមិនច្រើននោះទេ ដែលសម្រេចជ្រើសរើសយកឈ្មោះក្រុមហ៊ុន ឫផលិតផលដោយដាក់ម៉ាកសញ្ញា និងនាមករណ៍ក្រុមហ៊ុន ឈ្មោះកំណើតខ្លួន ឫក៏អាចឈ្មោះបញ្ចូលគ្នា ឫក៏ដាក់ឈ្មោះប្តីប្រពន្ធ កូនចៅជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើពិភពលោក មានមហាសេដ្ឋីកំពូលមួយចំនួន ដាក់ឈ្មោះក្រុមហ៊ុន ជាឈ្មោះកំណើតខ្លួន ដូចជា៖ ក្រុមហ៊ុន ហុងដា ត្រូវបានបង្កើតដោយលោក Soichiro Honda, ក្រុមហ៊ុនរថយន្តដ៏ទំនើបដែលមានកេរិ៍ឈ្មោះល្បីល្បាញពាសពេញពិភពលោក Toyota គឺជាឈ្មោះរបស់លោក Eiji Toyoda, មហាសេដ្ឋីឥណ្ឌា Gautam Adani ជ្រើសរើសឈ្មោះក្រុមហ៊ុនថា Adani Group ។

សម្រាប់នៅកម្ពុជា រួមមាន ក្រុមហ៊ុន លីហួរ គ្រុប បង្កើតឡើងដោយអ្នកឧកញ៉ា លី ហួរ, ក្រុមហ៊ុន L.Y.P Group បង្កើតឡើងដោយអ្នកឧកញ៉ា លី យ៉ុងផាត់, ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បង្កើតឡើងដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា, អ្នកឧកញ៉ា សំ អាង ស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប ដែលយកឈ្មោះកូនប្រុស គឺអ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងអ្នកឧកញ៉ា ទ្រី ភាព ដាក់ឈ្មោះក្រុមហ៊ុន ទ្រីភាព គ្រុប។

ជាមួយគ្នានោះក៏មានលោកឧកញ៉ាម្ចាស់ក្រុមហ៊ុនមួយចំនួនក៏បានដាក់ឈ្មោះខ្លួនឯង ប្តីប្រពន្ធ ឬអក្សរកាត់ជាភាសាអង់គ្លេសរបស់ខ្លួនផងដែរ រួមមាន៖ ក្រុមហ៊ុន ប៉េងហួត គ្រុប បង្កើតឡើងដោយស្ថាបនិកបងប្អូនជីដូនមួយ គឺឧកញ៉ា ថៃ ជាហួត និងឧកញ៉ា ហៀង ប៊ុនប៉េង, ក្រុមហ៊ុន ING group របស់ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ, បុរី វិមានសំណាង បង្កើតឡើងដោយឧកញ៉ា គីម ហ៊ាង និងលោកស្រីឧកញ៉ា គង់ សំណាង, ឧកញ៉ា ហេង បូរិន ដាក់ឈ្មោះបុរី ហេង បូរិន គ្រុប, ក្រុមហ៊ុន ផ្គត់ផ្គង់សម្ភារៈសំណង់ ហ៊ួត ជា បង្កើតឡើងដោយឧកញ៉ា ហ៊ួត ជា, ឧកញ៉ា សំ សុខនឿន ដាក់ឈ្មោះក្រុមហ៊ុន KW SAM SN Realty ជាដើម៕