វិស័យឯកជនចង់បានការលើកលែងពន្ធគ្រប់យ៉ាងសម្រាប់ការវិនិយោគក្នុងវិស័យកសិកម្មពីរាជរដ្ឋាភិបាល

សង្គម​និង​សេដ្ឋកិច្ច

បើសិនមានការលើកលែងពន្ធគ្រប់យ៉ាងដល់អ្នកវិនិយោគនៅក្នុងវិស័យកសិកម្មមិនត្រឹមតែអាចទាក់ទាញអ្នកវិនិយោគបរទេសប៉ុណ្ណោះទេ វានិងធ្វើឱ្យអ្នកមានទ្រព្យសម្បត្តិច្រើននៅក្នុងស្រុកដែលតែងតែគិតថាវាមានហានិភ័យខ្ពស់នោះ និងចូលមកអភិវឌ្ឍន៍នៅក្នុងវិនិយោគក្នុងវិស័យកសិកម្ម។ នេះបើយោងតាមអ្នកជំនាញផ្នែកពាណិជ្ជកម្មនៅក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា លឹមហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា យើងត្រូវការរគោលនយោបាយប្រសើរជាងការមានច្បាប់រឹតត្បិត។យើងឃើញថាកម្ពុជាមានគោលនយោបាយស្រូវអង្ករ គោលនយោបាយស្វាយចន្ទី ហើយខ្ញុំសង្ឃឹមថានឹងមានគោលនយោបាយវិស័យកៅស៊ូមួយទៀត សម្រាប់គាំទ្រដល់វិស័យកៅស៊ូដើម្បីឱ្យផ្ទៃដីកៅស៊ូមួយចំនួននៅពេលតម្លៃកៅស៊ូធ្លាក់ថ្លៃប្រជាកសិករនាំគ្នាកាប់ដើមកៅស៊ូចោលកាលពីពេលមុននោះ កសិករអាចនាំគ្នាដំាដុះឡើងវិញ។

លោកឧកញ៉ាបន្តថា «សំខាន់ជាងនេះទៀតដើម្បីលើកទឹកចិត្តឱ្យអ្នកវិនិយោគក្នុងស្រុកក៏ដូចជាអ្នកមានទ្រព្យសម្បត្តិច្រើនដែលមិនចង់វិនិយោគក្នុងវិស័យកសិកម្មដោយសារគិតមានហានិភ័យខ្ញុំគិតថាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាគួរតែពិចារណាលើកទឹកចិត្តលើកលែពន្ធគ្រប់ប្រភេទដើម្បីទាក់ទាញអ្នកវិនិយោគនៅក្នុងស្រុកនិងបរទេស ក្រោយពីកម្ពុជាអនុវត្តច្បាប់វិនិយោគថ្មីដែលមានការលើកទឹកចិត្តច្រើនដល់អ្នកវិនិយោគ»។

បើតាមលោកឧកញ៉ា លឹម ហេង កន្លងទៅក្រុមហ៊ុនដែលបានវិនិយោគនៅក្នុងវិស័យកសិកម្មបានជាប់បន្ទុកពន្ធមួយចំនួន តែទន្ទឹមនិងនេះរាជរដ្ឋាភិបាលបានលើកទឹកចិត្តចំពោះមុខដាំណាំមួយចំនួនហើយថ្មីៗនេះរាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់វិស័យស្រូវអង្កររួចពន្ធគ្រប់ប្រភេទ។

លោកឧកញ៉ាបន្តថា ខ្ញុំគិតថាមិនមែនតែវិស័យស្រូវអង្ករមួយមុខនោះទេសម្រាប់វិស័យកសិកម្មកម្ពុជាដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ប៉ូលសេដ្ឋកិច្ចទី៤ ដែលសំដៅទៅលើវិស័យកសិកម្មនៅទូទាំងប្រទេសនេះគឺយើងត្រូវការ ការលើកទឹកចិត្តពីរាជរដ្ឋាភិបាលដើម្បីធ្វើការវិនិយោគនៅក្នុងវិស័យកសិកម្ម។ ដើម្បីជំរុញវិស័យកសិកម្មកម្ពុជាឱ្យមានការរីកចម្រើននិងអាចប្រកួតប្រជែងជាមួយនិងបណ្តាប្រទេសនៅជិតខាងប្រទេសកម្ពុជាយើងនាំចេញទៅទីផ្សារអន្តរជាតិ។

លោកឧកញ៉ា លឹម ហេងមានប្រសសន៍បញ្ជាក់ថា «ខ្ញុំជឿជាក់ថាបើសិនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមានការលើកទឹកចិត្តតាមរយៈការលើកលែពន្ធគ្រប់យ៉ាងនឹងមានអ្នកវិនិយោគច្រើនទាំងអ្នកមានទ្រព្យច្រើននៅក្នុងស្រុកនិងអ្នកវិនិយោគបរទេស ដែលយើងត្រូវការឧស្សាហកម្មកែច្នៃដើម្បីបានផលិតផលសម្រេចដែលមានតម្លៃបន្ថែម មានការងារដល់ប្រជាពលរដ្ឋដោយពុំចាំបាច់ធ្វើការសំណាកស្រុក។លើសពីនេះរោងចក្រសហគ្រាសទាំងនោះនឹងខិតចូលទៅដល់មូលដ្ឋានរបស់ប្រជាពលនៅតាមជនបទតាមរយៈច្បាប់វិនិយោគថ្មី។ ជាងនេះខ្ញុំជឿថាកិច្ចសន្យាកសិកម្មដែលយើងមានស្រាប់និងធ្វើឱ្យអ្នកវិនិយោគក៏ដូចជាប្រជាពលរដ្ឋនិងអនុវត្តបានល្អប្រសើរ»៕អត្ថបទ៖សារេត