បើគ្មានអ្វីប្រែប្រួល! ៣ឆ្នាំទៀត កម្ពុជានឹងបង្កើតរោងចក្រចម្រាញ់ប្រេងកាតដោយខ្លួនឯង

សង្គម​ និង​សេដ្ឋកិច្ច

បើគ្មានអ្វីប្រែប្រួលនោះទេ ៣ឆ្នាំខាងមុខទៀត កម្ពុជានឹងបង្កើតរោងចក្រចម្រាញ់ប្រេងកាតដោយខ្លួនឯង ខណៈបច្ចុប្បន្ននេះ ប្រេងម៉ាសូតនិងសាំងត្រូវបាននាំចូលពីបរទេស ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សាររបស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា​​ ប្រទេសកម្ពុជាបច្ចុប្បន្នមិនទាន់មានរោងចក្រចម្រាញ់ប្រេងកាតទេ ដូច្នេះមិនទាន់មានលទ្ធភាពដើម្បីស្តុកប្រេងឆៅដើម្បីយកមកកែឆ្នៃនៅឡើយ។

ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាលកំពុងតែជជែកយ៉ាងម៉ត់ចត់ជាមួយនឹងក្រុមហ៊ុនវិនិយោគមួយចំនួន ដើម្បីឈានទៅរកការបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា។ ដោយសង្ឃឹមថា​ យ៉ាងយូរ៣ឆ្នាំខាងមុខកម្ពុជានឹងមានរោងចក្រដោយខ្លួនឯងដោយមិនបាច់ពឹងផ្អែកលើប្រទេសដ៏ទែ។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីថាមពល ក៏បានបញ្ជាក់បន្ថែមដែរថា រោងចក្រមួយនេះ រដ្ឋាភិបាលគ្រោងបង្កើតជាយូរមក ប៉ុន្តែដោយសារកម្ពុជាមានមូលដ្ឋានសេដ្ឋកិច្ចទីផ្សារតូច ដូច្នេះត្រូវបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ននេះ៕