ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូ​អមនា​យករដ្ឋមន្ត្រី

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង​លោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូ​អមនា​យករដ្ឋមន្ត្រី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ថា លោក វេង សាខុន ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពី​ល្ងាចថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២។ លោក បានឡើងកាន់​តំណែងជារដ្ឋមន្ត្រី​ក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) កាលព្រឹក​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។សម្តេចតេជោ ហ៊ុន សែន លើកឡើងថា សម្តេច បានស្នើទៅព្រះមហាក្សត្រ តែងតាំងលោក​ វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន បើទោះបីជាត្រូវបានដកតំណែងពីរដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដោយ ក៏ប៉ុន្តែ​លោក វេង សាខុន ក៏ធ្លាប់ធ្វើការងារជាមួយគ្នាជាយូរមកហើយ រដ្ឋាភិបាលមិនបោះបង់មន្ត្រីណាម្នាក់ចោលនោះទេ ប៉ុន្តែយើងត្រូវការ ការ ទទួលខុសត្រូវលើសពីនេះ ដើម្បីជំរុញវិស័យកសិកម្មឱ្យលឿនទៅមុខបន្ថែមទៀត។