នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចែករំលែកបទពិសោធន៍និងទ្រឹស្តីនៃការទម្លាក់ទ័ពតាមឧទ្ធម្ភាគចក្រ

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈហ្វេកបុកផ្ទាល់ខ្លួននៅថ្ងៃនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បាន ចែករំលែកបទពិសោធន៍និងទ្រឹស្តីនៃការទម្លាក់ទ័ពតាមឧទ្ធម្ភាគចក្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភ្ជាប់ជាមួយរូបភាពរបស់ខ្លួនដែលលោតចុះពីលើឧទ្ធម្ភាគចក្រដោយប្រើខ្សែពួរ ក្នុងការហ្វឹកហ្វឺនកាលពីជាង១០ឆ្នាំមុន នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសរសេររៀបរាប់ថា ការទម្លាក់ទ័ពតាមឧទ្ធម្ភាគចក្រ គឺជាយុទ្ធវិធីមួយក្នុងការបញ្ជូនទ័ពដោយរហ័សចូលទៅក្នុងតំបន់ណា មួយនៅលើសមរភូមិ ដែលផ្តល់អំណោយផលអោយកម្លាំងក្នុងការចាប់យកប្រៀបប្រយុទ្ធ។

ចំពោះសំនួរដែលសួរថា តើការលោតចុះពីលើឧទ្ធម្ភាគចក្រដែលមានរយៈកំពស់ខ្ពស់ពីដីដោយពឹងលើខ្សែពួរមួយខ្សែ ជាពិសេសក្នុងតំបន់គ្រោះថ្នាក់ មានហានិភ័យទេ? នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឆ្លើយថាប្រាកដណាស់គឺមាន ប៉ុន្តែមិនអាចយកហានិភ័យនោះធ្វើជាឧបសគ្គ ហើយមិនហ៊ានលោតចុះដោយរហ័សនោះទេ ជាពិសេសនៅពេលដែលយើងជាមនុស្សទីមួយដែលត្រូវលោតចុះ ព្រោះ ១) ជាភារកិច្ចនិងការទទួលខុសត្រូវរបស់យើងដែលត្រូវតែធ្វើ ២) សុវត្ថិភាពរបស់អ្នកផ្សេងដែលនៅក្នុងឧទ្ធម្ភាគចក្រ គឺត្រូវពឹងផ្អែកលើការសម្រេចចិត្តរបស់យើង (បើយើងមិនហ៊ានលោត ត្រូវធ្វើអោយស្ទះបេសកកម្មរបស់អ្នកផ្សេងនិងរបស់ក្រុមទាំងមូល ហើយបើនៅកាន់តែយូរ នឹងបង្កហារនិភ័យកាន់តែខ្ពស់ដល់អ្នកទាំងអស់គ្នា ព្រោះអាចក្លាយជាផ្ទាំងស៊ីបដ៏ធំមួយនៅលើអាកាស) ៣) ភាពជោគជ័យរបស់បេសកកម្មរួមរបស់ក្រុមយើង គឺពឹងផ្អែកទាំងស្រុងលើការធ្វើប្រតិបត្តិការប្រកបដោយភាពក្លាហាន មុះមុត ឯកភាពគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សមាជិកគ្រប់រូប រួមទាំងខ្លួនយើងផង៕