សរុបកើនដល់ជាង ៦ លានដុល្លារអាមេរិក ជីប ម៉ុង បានឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា​​

សង្គម​និង​សេដ្ឋកិច្ច

ថវិកាឧបត្ថម្ភកើនដល់ជាង ៦លានដុល្លារអាមេរិក ដែលក្រុមហ៊ុន ជីប ម៉ុង បានផ្តល់ជូនកាកបាទក្រហមកម្ពុជា  ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ គិតចាប់តាំងពីឆ្នាំ២០០១ ពេលដែល ជីប ម៉ុង ជាក្រុមហ៊ុនតូចមួយ រហូតក្លាយជាក្រុមហ៊ុនយក្សនៅកម្ពុជានាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៣នេះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលថវិកាចំនួន ៧០ម៉ឺនដុល្លារអាមេរិក ពីលោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ដែលបានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។

គួរបញ្ជាក់ថា ជីប ម៉ុង តែងចូលរួមយ៉ាងសកម្មក្នុងការផ្តល់ត្រឡប់ទៅសង្គមវិញលើគ្រប់វិស័យ និងសកម្មភាពមនុស្សធម៌ជាច្រើនទៀត ដើម្បីជួយជាប្រយោជន៍រួមទៅក្នុងសង្គម៕