អ្នកជំនាញ៖ ទិញខុនដូ ផ្ទះនិងដីក្នុងពេលទីផ្សារស្ងប់ស្ងាត់ អាចប្រាក់ចំណេញបានច្រើនពេលតម្រូវការងើបឡើងវិញ

សង្គម​និង​សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យសំណង់និងអចលនទ្រព្យក្នុងស្រុកម្នាក់បានសង្កេតឃើញថានៅរយៈពេល៤ខែក្នុងឆ្នំា២០២៣កន្លងទៅថ្មីៗនេះការទិញលក់ ខុនដូ ផ្ទះនិងដី ហាក់មានភាពស្ងប់ស្ងាត់បនិ្តច បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នំា២០២២ ប៉ុន្តែវាជាឱកាសមាស សម្រាប់អ្នកគិតវិជ្ជមានក៏ដូចជាម្ចាស់ក្រុមហ៊ុនដែលបានធ្វើការគ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងអាជីវកម្មរបស់ខ្លួនបានល្អតាមរយៈពួកគាក់ទិញខុនដូ ផ្ទះនិងដីនៅពេលនេះ គឺអាចរកប្រាក់ចំណេញបានច្រើននៅពេលតម្រូវការទីផ្សារងើបឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century 21 Fortuna Investment បានសង្កេតឃើញថា ការទិញលក់ ខុនដូ ផ្ទះនិងដីនៅប៉ុន្មានខែកន្លងទៅនេះ ហាក់មានភាពស្ងាត់ជាងពេលមុនបន្តិចដោយសារសេដ្ឋកិច្ចប្រទេសនៅក្នុងតំបន់និងពិភពលោកមិនសូវជាល្អហើយសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនមិនទាន់ឃើញមានសញ្ញាវិជ្ជមានអ្វីគួរឱ្យកត់សម្គាល់ ។

លោកមានប្រសសន៍ថា «ការទិញលក់ទៅលើខុនដូ ទិញផ្ទះ និងទិញដី មានភាពស្ងប់ស្ងាត់នៅរយៈពេល៤ខែកន្លងមកនេះ បើប្រៀបធៀបទៅនិងឆ្នំាមុន។នៅពេលបន្ទាប់យើងមិនទាន់មើលឃើញសញ្ញាណាមួយឱ្យល្អប្រសើរឡើងវិញនៅឡើយទេ ដោយសារស្ថានភាពសេដ្ឋកិច្ចនិងសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីនេះមិនទាន់មានអ្វីប្រែប្រួលឱ្យច្បាស់លាស់ ការឡើងនូវអត្រាការប្រាក់របស់ធនគារអាមេរិក ក៏ធ្វើឱ្យប៉ះពាល់ទៅដល់ប្រទេសនៅក្នុងតំបន់ក៏ដូចជាប្រទេសកម្ពុជា។ដូចនេះការទម្លាក់ប្រាក់ទៅឱ្យអ្នកត្រូវការទិញអចលនវត្ថុនៅមានការពិបាកនិងរឹតត្បិត អ៊ីចឹងការទិញលក់ហាក់នៅមានកម្រិត»។

បើយោងតាមអ្នកជំនាញខាងលើ នៅពេលការទិញលក់ ខុនដូ ផ្ទះនិងដីហាក់មានភាពស្ងប់ស្ងាត់នៅពេលកន្លងមក វាធ្វើឱ្យប៉ះពាល់តិចតួចនៅក្នុងវិស័យសំណង់និងអចលនទ្រព្យរបស់កម្ពុជា ប៉ុន្តែវាមិនចោទជាបញ្ហានោះទេ។

លោក វ៉ា វីរៈ សង្កត់ធ្ងន់ថា «សម្រាប់អ្នកគ្រប់គ្រងលំហូរសាច់ប្រាក់ អាជីវកម្មរបស់ខ្លួនបានល្អ បើទិញចង់បានប្រាក់ចំណេញខ្លំាងគឺនៅពេលសកម្មភាពពេលនេះហើយ ដោយសារវាសំបូរប្រភេទអចលនទ្រព្យ,មានអចលនទ្រព្យល្អ,តម្លៃល្អ និងការចរចារលើការបង់លុយលើអ្វីៗវាងាយស្រួលឬល្អ។ ចំពោះអ្នកគិតវិជ្ជមាននៅពេលនេះជាឱកាសមាសរបស់គាត់បើយើងមើលទៅលើបទពិសោធន៍ក្នុងវិបត្តិសេដ្ឋកិច្ចឆ្នំា៩៩៧និងឆ្នំា២០០៨ អ៊ីចឹងឥលូវនេះជាឱកាសមាសសម្រាប់អ្នកមានលទ្ធភាពអាចចាប់យកបាន»៕ អត្ថបទ៖សារេត