ក្រសួងកសិកម្ម- ស្ថាប័ន IRRI កំពុងជំរុញកិច្ចសហការ​លើគម្រោងស្រាវជ្រាវពូជស្រូវ​មានជាតិស្ករទាបនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈជំនួបពិភាក្សាការងារ រវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជជាមួយ ​Dr. Jongsoo Shin នាយកប្រចាំតំបន់អាស៊ីរបស់ស្ថាប័នIRRI កាលរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ភាគីទាំងពីរកំពុងជំរុញឱ្យមានកិច្ចសហការគ្នា លើកិច្ចការគម្រោងស្រាវជ្រាវអំពីពូជស្រូវដែលមានជាតិស្ករទាបនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អរវាង IRRI និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសកិច្ចការស្រាវជ្រាវអំពីពូជស្រូវ ស្របតាមគោលនយោបាយរបស់ក្រសួង។

ជាមួយគ្នានេះ លោកថា សម្រាប់ការផ្តួចផ្តើមរបស់ IRRI អំពីពូជស្រូវមានជាតិស្ករទាបនៅកម្ពុជា (Low Glycemic Index – Low GI) លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ IRRI ឱ្យសហការជាមួយ CARDI និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ហើយត្រូវសិក្សាវិភាគដោយត្រូវយកចិត្តទុកដាក់ទាំងការងារស្រាវជ្រាវពូជស្រូវ និងការអភិវឌ្ឍទីផ្សារ។

លើសពីនេះទៀត លោក ឌិត ទីណា ក៏បានផ្តល់ការណែនាំដល់ស្ថាប័ន IRRI ក៏ត្រូវផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ដែលជាទម្រង់នៃភាពជោគជ័យប្រកបដោយនិរន្តរភាព ពេលគម្រោងបិទបញ្ចប់។

បើតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងដែរថា គម្រោងស្រាវជ្រាវពូជស្រូវមានជាតិស្ករទាបនៅកម្ពុជាទាំងអស់នេះ គឺត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់លើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម ថែមទាំងធ្វើឱ្យកសិករមានចំណូលមានស្ថិរភាពសេដ្ឋកិច្ច និងនិរន្តរភាពផងដែរ៕

អត្ថបទ៖ ពិសី