សម្តេចតេជោ ហ៊ុន សែន ប្រាប់ម្ចាស់បុរីឱ្យបញ្ឈប់ការផ្តល់ភាពផ្តាច់មុខ សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់អ៉ីនធើណេត

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់ម្ចាស់បុរីទាំងអស់ គិតគូររឿងសេវាទូរស័ព្ទ និងអ៉ីនធើណេតក្នុងបុរី ព្រោះពិបាកប្រើប្រាស់ខ្លាំងណាស់។ទន្ទឹមគ្នានេះ សម្តេច ក៏បានប្រាប់ទៅម្ចាស់បុរីឱ្យបញ្ឈប់ការផ្តល់ភាពផ្តាច់មុខ សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់អ៉ីនធើណេតថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអំពាវនេះ ត្រូវបានធ្វើឡើងនៅពិធី សម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កាលព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបន្តណែនាំដល់ក្រុមហ៊ុនលក់ផ្ទះល្វែង ឬបុរី ត្រូវបើកឱ្យក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៊ីនធឺណិត អាចចូលទៅភ្ជាប់បណ្ដាញនៅតាមទីតាំងរបស់ខ្លួន គឺមិនត្រូវលក់ផ្ដាច់មុខឱ្យក្រុមហ៊ុនណាមួយនោះទេ។

បានលើកឡើងថា៖« ខ្ញុំបានប្រើប្រព័ន្ធទូរសព្ទ ឃើញថាមានការពិបាករឿងសេវាអ៊ីនធើណែតហ្នឹងហ្មង ឃើញថាមានភាពរអាករអួលខ្លាំង ចឹងខ្ញុំសូមឱ្យអស់លោកម្ចាស់បុរីណាក៏ដោយ បញ្ឈប់ការផ្តល់ភាពផ្តាច់មុខ សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់អ៉ីនធើណេតទៅ ព្រោះបើធ្វើចឹងផ្ទះអស់លោកនឹងលក់ផ្ទះឆាប់ដាច់ដែរ»

ជាមួយគ្នានេះ សម្ដេចតេជោ ប្រកាសលុប និងបិទចោលទាំងអស់ចំពោះបុគ្គលមួយចំនួន ដែលភ្ជាប់បណ្ដាញតេឡេក្រាមផ្ទាល់មកសម្ដេច ប៉ុន្ដែតែងតែនាំរឿង និងផ្ដល់ព័ត៌មានមិនល្អផ្សេងៗមកកាន់សម្ដេចថែមទៀត៕