លោកស្រី វា សុជិន៖ បវរកញ្ញាត្រចៀកកំា ដែលកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ កំពុងទាក់ទាញវិនិយោគិនចិន ស្វែងរកឱកាសរកស៊ីនៅក្នុងប្រទេស

សង្គម​និង​សេដ្ឋកិច្ច

កម្មវិធីប្រកួតបវរកញ្ញាត្រចៀកកំាធ្វើឡើងកាលពីថ្ងៃទី១០-១១ ខែកក្កដាឆ្នាំ២០២៣ នៅទីក្រុងគង់ចូវ ប្រទេសចិនកាលថ្មីនេះ ខាងកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេសចូលរួមនផ្សេងទៀត។ចំណាត់ថ្នាក់លេខ១ដែលខាងកម្ពុជាទទួលបានពីការប្រកួតនៅចិននេះ វាជាចំណងមួយដែលទាក់ទាញចំណាប់អារម្មណ៍អ្នករកស៊ីនៅក្នុងប្រទេសចិនចង់ចូលមកស្វែងរកឱកាសនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី វា សុជិន ប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកំាកម្ពុជាបានឱ្យដឹងថានៅពេលដែលកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ពីការប្រកួតបវរកញ្ញាត្រចៀកកំាថ្មីៗនេះ វាផ្តល់ផលចំណេញច្រើនយ៉ាងដល់កម្ពុជា ក្រៅពីការបង្ហាញវប្បធម៌ អរិយ្យធម៌របស់ខ្មែរឱ្យពិភពលោកបានស្គាល់ បាននិងកំពុងធ្វើឱ្យអ្នករកស៊ីនៅចិនបានដឹងកាន់តែច្បាស់ថាកម្ពុជាក៏មានការផលិត នៅផលិតផលពីសំបុកត្រចៀកកំាផងដែរ។

លោកស្រីបន្តថា« នៅពេលគេបានឃើញរបំាង សម្លៀកបំពាក់និងនារីខ្មែរយើងបង្ហាញខ្លួនម្នាក់ៗស្រឡាញ់រាប់អានគ្រប់ៗគ្នា ហើយគាត់ចង់មកប្រទេសខ្មែរយើង ដើម្បីស្វែងរកឱកាសចាប់ដៃគូរកស៊ីជាមួយខ្មែរ ពិសេសនៅផ្នែកសំបុកត្រចៀកកំា»។

បើតាមប្រធានសមាគមរូបនេះ នៅពេលកម្ពុជាបានជាប់ចំណាត់លេខ១ក្នុងការប្រកួតបវរកញ្ញាត្រចៀកកំារួចមក អ្នកដែលបានចូលរួមនៅកម្មវិធីទំាងអស់មានផែនការធ្វើដំណើរមកកាន់កម្ពុជាស្វែងរកឱកាសឬធ្វើកិច្ចសហការធ្វើអាជីវកម្មរួមគ្នាខាងកម្ពុជា។

លោកស្រី វា សុជិន សង្កត់ធ្ងន់ថា«បវរកញ្ញាត្រចៀកកំាដែលកម្ពុជាទទួលបាននេះ ជាចំណងមួយដែលអាចទាក់ទាញបានអ្នកវិនិយោគចិនគ្រប់ផ្នែក ព្រោះពួកគាត់ប្រកបមុខរបររកស៊ីច្រើនមុខ។តួយ៉ាងក្រោយពីជាប់ប្រលងបវរកញ្ញាត្រចៀកកំាអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះខ្ញុំទទួលបានសារជាច្រើនពីអ្នកវិនិយោគ ក៏ដូចជាផ្នែកផ្សេងៗនៅខាងស្រុកចិន បានទំនាក់ទំនងមកខ្ញុំរហូតថាចង់មកស្រុកខ្មែរយើង»។

ទន្ទឹមនិងអ្នករកស៊ីនៅក្នុងប្រទេសចិនកំពុងចាប់អារម្មណ៍ស្វែងរកឱកាសនៅកម្ពុជានៅពេលខាងមុខ លោកស្រី វា សុជិន លើកឡើងថាបើសិនជាយើងជំរុញផលិតផលសំបុកត្រចៀកកំាដល់ចំណុចមួយដែលអាចនាំចេញទៅចិនបានហើយ យើងត្រូវបន្តពង្រឹងគុណភាពផលិតផលត្រចៀកកំាខ្លួនឯងឱ្យល្អបំផុតចៀសវាងគេប្រើប្រាស់បានតែមួយរយៈពេល ក្រោយមកគេឈប់ប្រើប្រាស់។ ដូចនេះខ្ញុំគិតថាយើងត្រូវរួបរួមគ្នាដើម្បីធ្វើឱ្យផលិតផលត្រចៀកកំារបស់កម្ពុជាផ្ទុះការគំាំទ្រច្រើននៅលើឆាកអន្តរជាតិនៅថ្ងៃខាងមុខ៕

អត្ថបទ៖សារេត