សម្តេចធិបតីនាយករដ្ឋមន្រ្តី កំពុងដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់ពីទីក្រុងហ្សាការតា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍វិញ បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលេីកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី
នាល្ងាចថ្ងៃព្រហស្បតិ៍ទី៧ កញ្ញា ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្រ្តីបានអញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីប្រគល់តំណែងប្រធានអាស៊ានទៅប្រទេសឡាវ នារសៀលថ្ងៃព្រហស្បតិ៍នេះ៕