សាំងធម្មតានៅរក្សាតម្លៃថេរ ខណៈម៉ាស៊ូតវិញ ឡើងថ្លៃ ២៥០ រៀល

សង្គម​និង​សេដ្ឋកិច្ច

តម្លៃ​ប្រេង​ចាប់ពី​ថ្ងៃទី ១១ ដល់​ថ្ងៃទី ២០ ខែសីហា​នេះ​ ប្រេងសាំងធម្មតា ​នឹងត្រូវលក់ក្នុងតម្លៃថេរ​ដដែល​ និង​ប្រេងម៉ាស៊ូត ​នឹង​ឡើងថ្លៃចំនួន ២៥០រៀល បន្ថែមពីលើតម្លៃបច្ចុប្បន្ន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្ងៃ​លក់រាយ​ប្រេងឥន្ធនៈ​ចាប់ពីថ្ងៃ​ទី ១១ ដល់ ២០ ខែសីហា ឆ្នាំ ២០០៣ សម្រាប់​សាំង​ធម្មតា នឹងត្រូវ លក់ ៤ ៥៥០ រៀល​ដដែល​ ក្នុង ១ លីត្រ​ ខណៈប្រេងម៉ាស៊ូត​តម្លៃ ៤ ៧០០ រៀល​ក្នុង ១ លីត្រ។ តម្លៃនេះបើប្រៀបធៀបត្រឹមថ្ងៃទី១ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឃើញថា តម្លៃ​ប្រេងសាំងនៅកម្ពុជា នៅតែមានតម្លៃថេរ   ខណៈប្រងម៉ាស៊ូត បានកើនឡើង២៥០ រៀល ក្នុងមួយលីត្រ។

គួរបញ្ជាក់ថា ការ​កំណត់​តម្លៃ​ប្រេង​នេះ គឺផ្អែក​ទៅលើ​ទីផ្សារ​អន្តរជាតិ​ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​នេះ​ចំនួន​៦,៥ សេន​ដុល្លារ​ ក្នុង​មួយ​លី​ត្រ​រួចទៅហើយ៕ អត្ថបទ៖ ពិសី