សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាក្រុមហ៊ុន Huawei នឹងបន្តនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើបពីចិនមកកាន់ កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងជំនួបកាលថ្ងៃព្រហស្បតិ៍ទី១៤ ខែកញ្ញាម្សិលមិញ នៅរដ្ឋធានីប៉េកាំង ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោក លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd បានគូសបញ្ជាក់អំពីសមិទ្ធផលជាច្រើនដែលក្រុមហ៊ុន Huawei បានសហការជាមួយនឹងក្រុមហ៊ុន និងដៃគូនានានៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំ កន្លងមកនេះ ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃចំពោះ ក្រុមហ៊ុន Huawei Technology Co., Ltd ដែល សហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយកសាង និង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និ ងបាន ជួយអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ក្នុង រយៈពេល ជា ង២ទសវត្សរ៍មក ហើយ សម្ដេចអធិបតី សង្ឃឹមថាក្រុមហ៊ុន Huawei នឹងបន្តនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ពីប្រទេសចិន មកកាន់ កម្ពុជា និងបានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលនយោបាយនៃទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា-ចិន និងបន្តគាំទ្រសម្របសម្រួល និង លើកទឹកចិត្តឱ្យ មានការវិនិយោគកាន់តែច្រើនមកកម្ពុជា។ សម្ដេចអធិបតី ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃ សុខសន្ដិភាព និង ស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះ នៃ ការ បង្កើន ទំនុកចិត្តដល់វិនិយោគិន នៅកម្ពុជា។

សម្ដេចធិបតី ក៏បានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺមានសារៈសំខាន់ណាស់ ដែល ទាម ទារ ឱ្យ រាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការ រួម គ្នានៅក្នុងការអភិវឌ្ឍវិស័យនេះឱ្យ កាន់តែរីកចម្រើនថែមទៀត ហើយ ក៏បាន ស្វាគមន៍ចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ចំពោះ ការវិនិយោគលើ បច្ចេកវិទ្យាថ្មីៗ និង ការ វិនិយោគ លើ ការ អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។  បន្ថែមលើនេះ សម្ដេចអធិបតី ក៏បានលើកទឹកចិត្តឱ្យ ក្រុមហ៊ុន Huawei ពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀត ដូចជា ការវិនិយោគ ការផលិត សម្ភារ គ្រឿងបង្គុំអេឡិក ត្រូនិកជាដើម។

ក្នុងជំនួបខាងលើសម្ដេចធិបតី និងលោក លាំង ហ័រ ក៏ បានពិភាក្សា អំពីការ បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល ដោយក្រុមហ៊ុន Huawei Technology Co., Ltd បានបង្ហាញចំណាប់អារម្មណ៍លើ ការ បណ្ដុះបណ្ដាល ជំនាញនេះ ដោយចាប់ផ្តើម ពីកម្រិតបឋមសិក្សា រហូត ដល់កម្រិត សាកល វិទ្យាល័យ ។

សូមជម្រាបថា កន្លង មកនេះ ក្រុមហ៊ុន Huawei Technology Co., Ltd ក៏ បាន សហការ ជាមួយ ដៃគូ នៅតាមសាកលវិទ្យាល័យ មួយចំនួននៅកម្ពុជា លើការងារបណ្ដុះបណ្ដាលធនធានមនុស្សលើ វិស័យ ឌីជីថលផងដែរ ៕