អ្នកជំនាញ៖ ការដោះស្រាយក្នុងវិស័យទេសចណ៍មិនមែននិយាយអំពីការទូតគឺនិយាយការពិត

សង្គម​និង​សេដ្ឋកិច្ច

មកទល់និងបច្ចុប្បន្ននេះកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសនៅមានចំនួនតិចតួចនៅឡើយ បើទោះបីវិបត្តជំងឺកូវីដ១៩ត្រូវបានសាបរលាបបាត់អស់ទៅហើយ ខណៈប្រទេសជិតខាងជួបវិបត្តិដូចនិងកម្ពុជាដែរ តែគេកំពុងទទួលបានការចាប់អាម្មណ៍ពីភ្ញៀវចូលទៅទស្សនាច្រើនកុះករ។ទាក់ទងនិងវិស័យទេសចរណ៍នេះ ត្រូវបានអ្នកជំនាញយល់ឃើញថាដើម្បីដោះស្រាយក្នុងវិស័យមួយនេះមិនមែននិយាយអំពីការទូតនោះទេគឺត្រូវនិយាយអំពីការពិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សានៃសមាគមទេសចរណ៍កម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ មិនមែនមានតែប្រទេសកម្ពុជានោះទេ ប្រទេសផ្សេងទៀតក៏មានក្តីបារម្ភខ្លំាងក្លាដូចគ្នាទាក់ទងសង្គមនិងសង្គម។ប៉ុន្តែនៅពេលព្រឹត្តិការណ៍វិបត្តិជំងឺកូវីដ១៩សាបរលាបបាត់ទៅបណ្តាប្រទេសនៅជុំវិញកម្ពុជាសម្រាប់វិស័យទេសចរណ៍ គេមមាញឹក្នុងការទទួលយកភ្ញៀវទេសចរដ៏ច្រើនតាមរយៈអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបានបង្ហោះរូបភាពភ្ញៀវទេសចរចូលទៅលេងនៅប្រទេសថៃ វៀតណាម និងសឹង្ហបុរីជាដើម។ប៉ុន្តែងាកមកខាងកម្ពុជាវិញព្រឹត្តិការណ៍នេះវាខុសប្លែកគ្នា។ក្នុងវិស័ទេសចរណ៍របស់កម្ពុជាស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើមទទួលបានភ្ញៀវទេសចរមានសន្ទុះយឺត បើប្រៀបធៀបនិងបណ្តាប្រទេសជិតខាង។

ដើម្បីទាក់ទាញភ្ញៀវទេសចរ លោក ហូ វណ្ឌី លើកឡើងថា មានកត្តាមួយចំនួនដែលត្រូវជំរុញឱ្យកម្ពុជាមានការផ្លាស់ប្តូរ ទាមទារឱ្យយើងជជែកគ្នាទៅសម្រាប់វិស័យសាធារណៈនិងវិស័យឯកជន។ការដោះស្រាយនេះយើងមិនមែននិយាយអំពីការទូតទេគឺយើងនិយាយអំពីការពិតដើម្បីឱ្យវិស័យទេសចរណ៍មួយនេះបានដើរទៅលឿនប្រកបដោយភាពរលូន។

លោកសង្កត់ធ្ងន់ថា«បើយើងនិយាយអំពីការទូតយើងពិបាកនិងដោះស្រាយបញ្ចប់បញ្ហាណាស់ ព្រោះការងារមួយចំនួនយើងត្រូវប្រើរយៈពេលខ្លី បើយើងនិយាយអំពីការទូតទោះមួយជីវិតក៏យើងដោះស្រាយមិនចេញដែរ។ប៉ុន្តែបើយើងនិយាយអំពីការពិត ហើយរួមគ្នាដោះស្រាយទើបធ្វើឱ្យវិស័យមួយនេះទទួលបានភ្ញៀវទេសចរចូលមកទស្សនាកម្ពុជាច្រើនឬប្រហាក់ប្រហែលនិងប្រទេសជិតខាង»។

លោក ធឿន វុឌ្ឍី មគ្គទេសក៍ ទេសចរណ៍ប្រចំាខេត្តសៀមរាប យល់ឃើញថា«បើសិនជាយើងព្យាយាមធ្វើរបាយការណ៍បង្ហាញអំពីវឌ្ឍនភាពនៃវិស័យទេសចរណ៍ក្រោមការដឹកនំារបស់រាជរដ្ឋាភិបាល តែបើសិនយើងប្តូរពីការប្រឹងកែលម្អរបាយការណ៍ មកជួបជជែកជាមួយអ្នកកំពុងតែប្រកបអាជីវកម្មផ្ទាល់ រស់នៅផ្ទាល់ជាមួយទេសចរប្រហែលឆាប់រកដំណោះស្រាយឃើញ»។

សម្រាប់វិស័យទេសចរណ៍កម្ពុជា លោក ធឿន វុឌ្ឍី សង្កត់ធ្ងន់ថា«បច្ចុប្បន្ននេះយើងគិតថាវិស័យទេសចរណ៍កម្ពុជាកំពុងតែចាប់ផ្តើមទាក់ទាញភ្ញៀវទេសចរទៅចុះ។បើកាលណាទាក់ទាញទាល់តែយើងឃើញមានភ្ញៀវបានកក់កន្លែងមកមុនមានច្រើន តែមកដល់ពេលនេះវានៅមានចំនួនតិចតួចនៅឡើយ។មានន័យថាវាកំពុងស្ថិតក្នុងដំណាក់ការមួយយើងកំពុងដំណើរការផ្សព្វផ្សាយនិងរៀបចំឡើងវិញ»។

បើតាមមគ្គទេសក៏ ទេសចរណ៍ខាងលើរូបនេះ គិតត្រឹមតែរយៈពេល៩ខែឆ្នំា២០២៣នេះថៃអាចរកប្រាក់ចំណូលរាប់ពាន់លានដុល្លារអាមេរិកពីវិស័យទេសចរណ៍។ តែសម្រាប់យើងកាលណាខេត្តសៀមរាបស្ងប់ស្ងាត់ភ្ញៀវទេសចរហើយ ច្បាស់ណាស់កន្លែងផ្សេងទៀតក៏ស្ងាត់ដែរ ព្រោះគោលដៅទេសចរណ៍សំខាន់មកកាន់កម្ពុជាគឺខេត្តសៀមរាប។

ដើម្បីទាក់ទាញភ្ញៀវទេសចរ លោក ហូ វណ្ឌី ទី (១)ភាពប្រទាក់ក្រឡាគ្នាគឺជាសរសរស្តម្ភមួយសំខាន់ណាស់សម្រាប់ទេសចរណ៍កម្ពុជាហើយនៅក្នុងនោះការលើកលែងទិដ្ឋការទៅដល់ភ្ញៀវទេសចរគោលនិងទេសចរបន្ទាប់បន្សំ។(២)ការលើកទឹកចិត្តដល់ការវិនិយោគ យើងឃើញហើយបន្ទាប់វិបត្តិជំងឺកូវីដ១៩សាបរលាបបាត់ទៅ អ្នកផ្គត់ផ្គង់នៅក្នុងវិស័យទេសចរឬអ្នកអាជីពទេសចរណ៍បានបាត់បង់ច្រើនទំាងធនធានមនុស្សនិងធនធានថវិកា។ដូចនេះអ្នកណាជាអ្នកជួយទំនុកបម្រុងនេះគឺ មានតែវិស័យសាធារណៈទេអាជួយដល់វិស័យនេះបាន។ (៣)ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត ហើយការផ្គត់ផ្គង់អាកាសចរណ៍នៅក្នុងស្រុកត្រូវការថែមទៀត ព្រោះការធ្វើដំណើរតាមរថយន្តត្រូវប្រើរយៈពេលយូរទម្រំាដល់គោលដៅ។

លើសពីនេះសូមឱ្យស្ថាប័នគ្រប់ជំនាញរឹតបន្តឹងទៅលើឥរិយាបទ ក្រមសីលធម៌របស់មន្ត្រីជំនាញ។យើងត្រូវដឹងថាភ្ញៀវទេចរចូលមកកម្ពុជាគឺជាមនុស្សដែលមានលាភ ផ្តល់ប្រយោជន៍ដល់យើងទំាងអស់គ្នា កុំគិតថាភ្ញៀវទេសចចូលមកគឺជាសាច់ជ្រូកត្រូវកាប់គេ វាមិនមែនអីចឹងទេ។ការលើកលែងអ្វីមួយ វាអាចផ្តល់ផលប្រយោជន៍អ្វីមួយទៅដល់ប្រជាពលរដ្ឋ។ឧទារហ៍ការលើកលែងទិដ្ឋកា។ ប៉ុន្តែភ្ញៀវចូលមកកម្ពុជាគាត់សម្បាយចិត្ត ហើយការសប្បាយចិត្តរបស់ភ្ញៀវទេរសចរនេះ អាចធ្វើឱ្យគាត់ចាយវាយលើសពីតម្លៃទិដ្ឋការ៕អត្ថបទ៖សារេត