ភ្នំពេញ គ្រោងសាងសង់ស្ពានឆ្លងទន្លេ ២កន្លែងទៀត ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍

សង្គម​និង​សេដ្ឋកិច្ច

នាពេលខាងមុខ រាជធានីភ្នំពេញ នឹងមានវត្តមានស្ពានឆ្លងទន្លេ ២កន្លែងទៀត ខណៈបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានឆ្លងទន្លេ ២កន្លែង គឺឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ និងទៅផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកិច្ចប្រជុំស្តីពី ការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល កាលរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានឆ្លងទន្លេ ២កន្លែងទៀត ដោយឆ្លងកាត់ពីព្រែកប្រា ទៅផ្លូវជាតិលេខ២ និងទៅផ្លូវ៦០ម៉ែត្រ នៅតំបន់អភិវឌ្ឍន៍ជើងឯក ដើម្បីដើម្បីដោះស្រាយការកកស្ទះចរាចរណ៍។

ដោយលោកបានបន្តថា៖« រដ្ឋបាលរាជធានីភ្នំពេញ មានជំនឿជាក់ថា ក្រោយស្ពានទាំង២កន្លែងនេះ ស្ថាបនារួចរាល់ ទើបតំបន់ខាងលើនេះ អាចដោះស្រាយបានល្អប្រសើរ លែងមានការកកស្ទះចរាចរណ៍ទៀត»។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំខាងលើនេះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានបន្ថែមថា កំណាត់ផ្លូវជាតិលេខ១ កាលពីមិនទាន់មានបើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស គឺមានការកកស្ទះចរាចរណ៍រួចទៅហើយ តែនៅពេលការដ្ឋាននេះចាប់ផ្តើមដំណើរការកំណាត់ផ្លូវមួយនេះកាន់តែស្ទះខ្លាំងឡើងថែមទៀត។

ហេតុនេះហើយ លោក ឃួង ស្រេង លោកបានអះអាងដែរថា ទើបជាបន្តបន្ទាប់មកនេះ អាជ្ញាធររាជធានីភ្នំពេញ តែងតែប្រជុំពិភាក្សា រកដំណោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះ ពិសេសនៅរង្វង់មូលក្បាលថ្នាល់ និងនៅមុខក្រសួងមហាផ្ទៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការកកស្ទះចរាចរណ៍ នៅតែបន្តកើតមានហើយយើងក៏នៅតែបន្តការដោះស្រាយ៕

អត្ថបទ៖ ពិសី