សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំសមាជិករាជរដ្ឋាភិបាលអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែតុលានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានដឹកនាំសមាជិក សមាជិការាជរដ្ឋាភិបាល អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ​បូរណភាពទឹកដី​ និងឯកភាពជាតិខ្មែរ​ ក្នុងខួបលេីកទី១១​ព្រះវស្សា នៃការយាងសោយទិវង្គតរបស់ព្រះអង្គ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងសមាជិក សមាជិការាជរដ្ឋាភិបាល បានបង្អោនកាយ សង្រួមចិត្តគោរពដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ និងរលឹកនឹកដល់ព្រះគុណូបការគុណ និងស្នាព្រះហស្ថរបស់ព្រះអង្គ ចំពោះជាតិ និងប្រជាជន។

ក្រៅពីសមាជិករាជរដ្ឋាភិបាលអញ្ជើញគោរពវិញ្ញាណក្ខន្ធសម្តេចព្រះបរមរតនកោដ្ឋិ ក៏មានអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ស្ថាប័ន អង្គការ សមាគមជាច្រើនបានចូលរួមក្នុងពិធីនេះផងដែរ៕