ឧកញ៉ា តែ តាំងប៉ ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ SME អញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះបរមតនកោដ្ឋ នរោត្តម សីហនុ

សង្គម​និង​សេដ្ឋកិច្ច

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល
អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះបវររាជបិតា ឯករាជ្យ បូរណភាពទឹកដីនិងឯករាជ្យជាតិខ្មែរ ព្រះបរមតនកោដ្ឋ គម្រប់ខួប១១ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីគោរពវិញ្ញាណក្ខន្ធធ្វើឡើងនៅមណ្ឌបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅសួនច្បារខាងកើតវិមានឯករាជ្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣។

ក្នុងពិធីនោះ ឧកញ៉ា តែ តាំងប៉ ព្រមទាំងសមាជិក សមាជិកាបានបង្អោនកាយ សង្រួមចិត្តគោរពដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ និងរលឹកនឹកដល់ព្រះគុណូបការគុណ និងស្នាព្រះហស្ថរបស់ព្រះអង្គ ចំពោះជាតិ និងប្រជាជន៕