ខេត្តសៀមរាប មានអាជីវកម្មទេសចរណ៍កំពុងដំណើរការ ៧១%ក្នុងចំណោមអាជីវកម្មសរុបជាង១១០០កន្លែងនាពេលសព្វថ្ងៃនេះ

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមរយៈពេល៩ខែឆ្នាំ២០២៣ ខេត្តសៀមរាបមានអាជីវកម្ម ទេសចរណ៍កំពុងដំណើរការសរុប ៨៣១កន្លែងស្មើរនឹងជាង៧១% នៃអាជីវកម្មសរុបក្នុងខេត្តសៀមរាប ចំនួន១.១៦៥កន្លែងក។នេះបើយោងតាមរបាយការណ៍ដែលផ្តល់ដោយប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍គូសបញ្ជាក់ថា នៅក្នុងចំនួនអាជីវកម្មសរុបទំាង១១៦៥កន្លែងក្នុងនោះមានដូចជា សេវាកម្មស្នាក់នៅសណ្ឋាគារ កំពុងដំណើរការមានចំនួន១៤៨កន្លែង ស្មើនឹង៧.៩២៦បន្ទប់ បុគ្គលិកបម្រើការមានចំនួន៦.៧៣៤នាក់ ស្មើនឹង៦៥%នៃចំនួនអាជីវកម្មសណ្ឋាគារឆ្នំា២០១៩ចំនួន២២៨កន្លែង។ផ្ទះសំណាក់កំពុងដំណើរការមានចំនួន២១៣កន្លែង ស្មើនឹង៣.៧៥៣បន្ទប់ បុគ្គលិកបម្រើការមានចំនួន១២៣៨នាក់ស្មើនឹង៦៩%នៃចំនួនអាជិវកម្មផ្ទះសំណាក់ឆ្នំា២០១៩ មានចំនួន៣១០កន្លែង។ ភោជនីយដ្ឋានកំពុងដំណើរការមានចំនួន១២០កន្លែង ស្មើនឹង១២.៥៥៦កៅអី បុគ្គលិកបម្រើការងារមានចំនួន១.៩៧៥នាក់ ស្មើនឹង៦១% នៃចំនួនអាជីវកម្មភោជនីយដ្ឋានឆ្នំា២០១៩មានចំនួន១៩៦កន្លែង។

របាយការណ៍បន្តថា ហាងម៉ាស្សាកំពុងដំណើរការមានចំនួន៣៨កន្លែងស្មើនឹង៣៦៦គ្រែ បុគ្គលិក៣១២នាក់ស្មើនឹង៧៦%នៃចំនួនអាជីវកម្មម៉ាស្សាឆ្នំា២០១៩ចំនួន៥០កន្លែង។ ខារ៉ាអូខេកំពុងដំណើរការមានចំនួន១១កន្លែង ស្មើនឹង១៤៩បន្ទប់ បុគ្គលិកចំនួន២៣៩នាក់ ស្មើនឹង៧៩%នៃចំនួនអាជីវកម្មខារ៉ាអូខេឆ្នំា២០១៩ចំនួន១៤កន្លែង។ ឌីស្គូតែកកំពុងដំណើរការមានចំនួន២កន្លែង ស្មើនឹង២០០កៅអី បុគ្គលិកចំនួន១៣៧នាក់ ខណៈឆ្នាំ២០១៩មានចំនួន៤កន្លែង។ បៀហ្គាឌិន កំពុងដំណើរការមានចំនួន២៦កន្លែងស្មើនឹង២.២៨២កៅអី បុគ្គលិកមានចំនួន៤៩៥នាក់ ខណៈឆ្នាំ២០១៩មានចំនួន២២កន្លែង។ ទីភ្នាក់ងារទេសចរណ៍មានចំនួន២៤៦កន្លែង បុគ្គលិកបម្រើការមានចំនួន១.១៨៧នាក់ ខណៈឆ្នំា២០១៩មានចំនួន៣២៧កន្លែង។ កីឡាទេសចរណ៍កំពុងដំណើរការមានចំនួន១០កន្លែង ខណៈឆ្នាំ២០១៩មានចំនួ១៤កន្លែង ។ សហគមន៍រមណីយដ្ឋាន ទេសចរណ៍មានចំនួន២៧កន្លែង និងមគ្គុទេសក៍ ទេសចរណ៍មានចំនួន៥.១៧៤នាក់៕ សារេត