កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាក្នុងចំណោមសិស្សជាង២ពាន់នាក់ជុំវិញពិភពលោក

សង្គម​និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសឲ្យដឹងអំពីកូនប្រុសរបស់សម្តេចដែលប្រឡងជាប់ផ្នែកគណិតវិទ្យាដោយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមជាង២ពាន់នាក់មកពីប្រទេសនានាលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបង្ហោះរូបចំនួន២សន្លឹកអមដោយសារអក្សរយ៉ាងដូច្នេះថា៖ «រិទ្ធិសិទ្ធិ បានផ្តល់កាដូធំមួយសម្រាប់ខ្ញុំនិងភរិយា នោះគឺលទ្ធផលប្រលងគណិតវិទ្យារបស់គាត់ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ដែលគាត់បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមប្រលង ២,៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក»។

សូមជម្រាបជូនថា កូនប្រុសសម្តេចធិបតីដែលប្រឡងទទួលជ័យជំនះចំណាត់ថ្នាក់លេខ១ផ្នែកគណិងវិទ្យាក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST មានឈ្មោះ ហ៊ុន ពេជមុន្នីរិទ្ធិសិទ្ធិ មានអាយុ ៦ឆ្នាំ៕