ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ជួបពិភាក្សាការងារទ្វេភាគីជាមួយអគ្គនាយកអង្គការ UNESCO នៅប្រទេសបារាំង

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ នៅប្រទេសបារាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអង្គការយូណេស្កូ ព្រមទាំងការការពារនិងអភិរក្សបេតិកភណ្ឌជាតិនិងសម្បត្តិបេតិកភណ្ឌពិភពលោក។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមរបស់ភាគីទាំងពីរផងដែរ៕