បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៥ និងរោងចក្រ២ទៀត គ្រោងបញ្ចប់សាងសង់ក្នុងឆ្នាំ២០២៥

សង្គម​និង​សេដ្ឋកិច្ច

គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៥ ដែលកំពុងដំណើរការ និងមានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ៩លានតោន ក្នុងមួយឆ្នាំ។នេះបើតាមក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៥ កំពុងដំណើរការ អាចផលិតបានប្រមាណ ៩លានតោនក្នុងមួយឆ្នាំ និងមានរោងចក្រ ២ទៀតដែលនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៥ខាងមុខ។

គួរបញ្ជាក់ផងដែរថា រោងចក្រផលិតស៊ីម៉ងត៍ដែលកំពុងដំណើរការទាំង៥នោះរួមមាន៖

១) រោងចក្រស៊ីម៉ង់តិ៍កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២ លានតោនក្នុងមួយឆ្នាំ។

២) រោងចក្រស៊ីម៉ងតិ៍កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,៣ លានតោនក្នុងមួយឆ្នាំ។

៣) រោងចក្រស៊ីម៉ង់តិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

៤) រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត មានទីតាំងស្ថិតនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានសមត្ថភាពផលិតស៊ីម៉ង់តិ៍ បានជិត ២.១ លានតោនក្នុងមួយឆ្នាំ។

៥) រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុងស្ថិតនៅស្រុកដងទុង ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ង់តិ៍ បានប្រមាណ១ លានតោនក្នុងមួយឆ្នាំ៕