ដើមខែធ្នូ តម្លៃប្រេងសាំងឡើងថ្លៃ៥០រៀល ក្នុងមួយលីត្រ

សង្គម​និង​សេដ្ឋកិច្ច

តម្លៃប្រេងសាំងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ មានតម្លៃ ៤ ៣០០រៀល នៅក្នុងមួយលីត្រសម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូត មានតម្លៃ ៤ ៣០០រៀលដូចគ្នា នៅក្នុងមួយលីត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែធ្នូនេះ បានឱ្យដឹងថា  ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី ០១ ដល់ ១០ ខែធ្នូ ឆ្នាំ ២០២៣ សម្រាប់សាំងធម្មតា នឹងត្រូវលក់តម្លៃ ៤ ៥៦៧ រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតតម្លៃ ៤ ៥៦៧ រៀលក្នុងមួយលីត្រដូចគ្នា។ប៉ុន្តែ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ។

ដូចនេះ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី ០១ ដល់ ១០ ខែធ្នូ សម្រាប់សាំងធម្មតា នឹងត្រូវលក់តម្លៃ ៤ ៣០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៤ ៣០០រៀលក្នុងមួយលីត្រដូចគ្នា។តម្លៃនេះបើប្រៀបធៀបកាលពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឃើញថា តម្លៃប្រេងសាំងបានឡើងថ្លៃ៥០រៀល ក្នុងមួយលីត្រ៕