លោក ឈាង រ៉ា ហៅអ្នកជំនាញជាន់ខ្ពស់ World Bank ធ្វើបាឋកថាស្តីពី«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជូនដល់មន្រ្តីក្រសួងសុខាភិបាល

សង្គម​និង​សេដ្ឋកិច្ច

លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញសាស្រ្តាចារ្យ Dr. Michael Woolcock អ្នកជំនាញផ្នែកវិទ្យាសាស្រ្តសង្គម នៃធនាគារពិភពលោក និងសាស្រ្តាចារ្យផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យហាវឺដ និងលោកស្រី Margaret Allison ទីប្រឹក្សារបស់ធនាគារពិភពលោក (World Bank) និងជាអតីតប្រធានទីភ្នាក់ងារមុខងារសាធារណៈនៃរដ្ឋឃ្វីនលែន ប្រទេសអូស្រ្តាលី ដែលជាអ្នកជំនាញជាន់ខ្ពស់ ធ្វើបាឋកថា ស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាល ដល់មន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឪកាសធ្វើបាឋកថា លោកស្រី Margaret Allison បានធ្វើបទបង្ហាញពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំ ជាពិសេសភាពជាអ្នកដឹកនាំនៅក្នុងវិស័យសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារក្នុងវិស័យសុខាភិបាលបន្ថែមទៀត។ ក្នុងនោះ លោកស្រី ក៏បានបង្ហាញអំពីសារៈសំខាន់ និងភាពខុសគ្នារវាងអ្នកដឹកនាំ និងអ្នកគ្រប់គ្រង។

ចំណែកសាស្រ្តាចារ្យ Dr. Michael Woolcock​ បានបង្ហាញពីរបៀបនៃការដោះស្រាយបញ្ហាដោយផ្អែកលើការបំបែកជាបំណែកតូចៗ វិភាគរកមូលហេតុជាក់ស្តែងនៅនឹងកន្លែង (PDIA: Problem Drivence Iterative Adaptation) និងការត្រិះរិះរកដំណោះស្រាយឈរលើគោលការណ៍ ផ្តល់សិទ្ធអំណាចនិងគាំទ្រពីថ្នាក់ដឹកនាំ (Authority) ការស្រុះស្រួលគ្នាព្រមទទួលយកវិធីនៃការអនុវត្ត (Acceptance) និងលទ្ធភាពគាំទ្រដំណើរការ(Ability) ដើម្បីស្វែងរកលំហនៃការផ្លាស់ប្តូរដែលធ្វើអោយដំណើរនៃអង្គភាពមានការអភិវឌ្ឍន៏ទៅមុខជានិច្ច។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានចូលរួមធ្វើបាឋកថា ដោយបញ្ជាក់អំពីអត្ថប្រយោជន៍នៃការអនុវត្ត PDIA ផ្សារភ្ជាប់នឹងការងារជាក់ស្តែង និងភាពជាអ្នកដឹកនាំដោយត្រូវចេះបទបែនធ្វើយ៉ាងណាអោយការអភិវឌ្ឍន៍ស្ថាបន័សុខាភិបាលមានភាពផ្លាស់ប្តូររីកចំរើនជានិរន្តន៍។ លោកបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពតម្រូវការជាក់ស្តែង ក្នុងនាមអ្នកដឹកនាំត្រូវដើរតួជាអ្នកដឹកនាំផង និងអ្នកគ្រប់គ្រងផង ដោយត្រូវធ្វើការបែងចែកទៅតាមពេលវេលា និងកាលៈទេសៈ៕