កម្ពុជាប្រមូលផលអំបិលបានជាង៥ពាន់តោន ក្នុងខែមករានេះ

សង្គម​និង​សេដ្ឋកិច្ច

ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ អំបិលកំពត កែប បានឱ្យដឹងថាគិតត្រឹមខែមករា ដើមឆ្នាំ២០២៤នេះបានបើតាមការវាយតម្លៃ ការប្រមូលផលអំបិលបាន៥ពាល់តោនឬទៅជិត១ម៉ឺនតោន នៅពេលដែលអាកាសធាតុអំណោយផល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៊ុន ណារិន ប្រធានសមាគមខាងលើបានឱ្យដឹងថា «យើងចាប់ផ្តើមប្រមូលផលអំបិលចាប់តំាងពីចុងខែធ្នូឆ្នាំ២០២៣ ខណៈរាល់ឆ្នំាយើងប្រមូលផលអំបិលនៅក្នុងខែមករា។ដូចនេះគិតថ្ងៃទី៣០ខែមករានេះ ការប្រមូលផលអំបិលតាមការប៉ាន់ប្រមាណរបស់ខ្ញុំបានលើសពី៥០០០តោន ទៅជិត១ម៉ឺនតោន ហើយនៅឆ្នាំ២០២៤នេះយើងអាចផលិតអំមិលបានពី៨ម៉ឺនតោនទៅ១០ម៉ឺនតោន បើសិនជាអាកាសធាតុអំណោយផលបន្តទៅទៅទៀត ដោយពុំចាំបាច់ឱ្យមានការនាំចូលអំបិលពីបរទេស ផ្គត់ផ្គង់តម្រូវការក្នុងស្រុកនោះទេ»។

ទាក់ទងនិងការផលិតអំបិលរបស់ខេត្តកំពត-កែបថ្មីៗនេះ លោកស្រី ស៊ឹម ណារី ប្រធានស្តីទីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពតបានឱ្យដឹងថាខេត្តកំពតមានកសិដ្ឋានផលិតអំបិលសរុបទំហំ ៣.៤៨៩ ហិកតា, មានឃ្លាំង ស្តុកអំបិលចំនួន៥៦០កន្លែង ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន ១.៤៧៤ នាក់ ហើយ កសិដ្ឋាន ផលិតអំបិលក្នុងខេត្តដំណើរការបានរយៈពេល ៤ ទៅ ៦ ខែក្នុងមួយឆ្នាំ អាស្រ័យលើអាកាស ធាតុ និងផ្តល់ទិន្នផលអំបិលប្រមាណ ១០០.០០០ តោនក្នុងមួយឆ្នាំ៕ តាកែវ