ព្រះមហាក្សត្រ ផ្តល់គោរមងារកិត្តិយសជូនលោក ហ៉ីង ប៊ុនហៀង ជា «កិត្តិសង្គហបណ្ឌិត»

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោក ហ៉ីង ប៊ុនហៀង ជា «កិត្តិសង្គហបណ្ឌិត» នៅថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០២៤ តាមរយៈព្រះរាជក្រឹត្យលេខ​ នស/រកត/០២២៤/១៧៨។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ៉ីង ប៊ុនហៀង ជានាយឧត្តមសេនីយ៍​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ។

ក្រៅពីការងារជាកងកម្លាំង​លោក សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានគណកប្សខុទ្ទកាយ័លសម្តេចតេជោ ហ៊ុនសែន, ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

គួររំលឹកថា កាលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង​ ត្រូវបានសាកលវិទ្យាល័យកម្ពុជា (The University of Cambodia) របស់លោក កៅ គឹមហួន បច្ចុប្បន្នជាអគ្គលេខាធិការអាស៊ាន សម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច ដោយផ្អែកលើលោក​បាន​បម្រើ និង​ការពារ​ថ្នាក់ដឹកនាំ និង​ស្ថាប័ន​នានា​នៃ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នានា ក្នុង​ពេល​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច និង​ចូលរួម​ប្រជុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

សាកលវិទ្យាល័យកម្ពុជា បានយល់ថា លោក ហ៊ីង ប៊ុនហៀង ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ថែរក្សា​សន្តិភាព សន្ដិសុខ ស្ថិរភាព​នយោបាយ ដែល​មាន​សារសំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា​ ព្រមទាំង​បាន​គាំទ្រ​យ៉ាង​សកម្ម​ដល់​ការ​អភិវឌ្ឍ និង​ការ​ជំរុញ​ទំនាក់ទំនង​ស៉ី​វិល និង​យោធា តាម​រយៈ​ការ​ជួយ​ដល់​ការងារ​ដែល​ទាក់ទង​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ការ​អភិវឌ្ឍ​សហគមន៍​៕