តើសម្តេចតេជោ ហ៊ុន សែន ជជែករឿងអ្វីខ្លះជាមួយអតីតនាយករដ្ឋថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជួបលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយនាថ្ងៃទី២១ ខែកុម្ភៈនេះ នៅរាជធានីបាងកក ប្រទេសថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនបែបនេះថា «ខ្ញុំបានមកសួរសុខទុក្ខបងធម៌ដល់ផ្ទះនៅទីក្រុងបាងកក។ ឯកឧត្តម ថាក់សុីន ទោះបីមានជំងឺក៏បានទទួលយើងក្នុងនាមជាបងប្អូន ដោយមានការចូលរួមរបស់ អ៊ុង អុីង កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ»។

សម្តេចតេជោលើកឡើងថា ដើម្បីពង្រឺងចំណងមិត្តភាពសម្តេចបានអញ្ជើញ កូនស្រីពៅ លោក ថាក់ស៊ីន គឺលោកស្រី អ៊ុងអុីង ប្រធានគណបក្សភឿថៃទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៤ខាងមុខ។

សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍រយៈពេល ៣២ឆ្នាំនៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។

ទន្ទឹមនឹងនេះ សម្តេចតេជោក៏បានប្រកាសអរគុណលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងកូនស្រីរបស់លោកដែលបានទទួលវត្តមានសម្តេចនៅថ្ងៃនេះ៕