ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ ឈានដល់ជាង៨ពាន់លានដុល្លារ ត្រឹម២ខែ ដើមឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថានៅរយៈពេល ២ខែដើមឆ្នាំ២០២៤នេះ ​ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ​ជាមួយបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម មានទំហំជាង ៨.១ពាន់លានដុល្លារ កើនឡើង ១៩.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យដែលចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ប្រមាណជាង ៣.៩លានដុល្លារ កើនឡើង២២.៧% ខណៈការនាំចូលទំនិញមកវិញមានតម្លៃជាង ៤.១ពាន់លានដុល្លារ កើនឡើង១៦.១%។

របាយការណ៍ដដែលបានបន្ថែមថា៖« ប្រទេសដៃគូរពាណិជ្ជកម្មចម្បងរបស់កម្ពុជារួមមាន ចិនដែលសម្រេចបានទំហំពាណិជ្ជកម្មជាង ២.១ពាន់លានដុល្លារ, វៀតណាម សម្រេចបានទំហំពាណិជ្ជកម្ម ១.៤ពាន់លានដុល្លារ, អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ១.៣ពាន់លានដុល្លារ, ថៃ សម្រេចបានទំហំពាណិជ្ជកម្ម ៧៥០​លានដុល្លារ, ជប៉ុន សម្រេចបានទំហំពាណិជ្ជកម្ម ៣២៥​លានដុល្លារ, ឥណ្ឌូនេស៊ី សម្រេចបានទំហំពាណិជ្ជកម្ម ១៩១ ​លានដុល្លារ, កាណាដា សម្រេចបានទំហំពាណិជ្ជកម្ម ១៦៧​លានដុល្លារ, អង់គ្លេស សម្រេចបានទំហំពាណិជ្ជកម្ម១៤២​លានដុល្លារ និងបណ្តាប្រទេសមួយចំនួនទៀត»។

គួរបញ្ជាក់ថា ក្នុងរយៈពេល២ ដើមឆ្នាំ២០២៤នេះ ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ គ្រាប់ធញ្ញជាតិ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី បន្លែ ស្បែកជើង កៅស៊ូ ផ្លែឈើ និងគ្រឿងសង្ហារឹមជាដើម៕