ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤

សង្គម​និង​សេដ្ឋកិច្ច

ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំឮកដែរថា ថវិកាដែលបានមកពីសប្បុរសជនគ្រប់មជ្ឈដ្ឋានមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤នេះ ក៏ដូចជាឆ្នាំកន្លងមក គឺដើម្បីរួមចំណែកទ្រទ្រង់ឱ្យសមាគមជាតិមួយនេះ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕