សំណាង លើសំណាង! បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃទាំង ៦ ទីតាំងចេញពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើត ឆ្នាំនេះ នឹងទទួលបាន ទឹកពិសាកម្ពុជា ចំណុះ 1.5L ឥតគិតថ្លៃ ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបរហូតដល់ជាង ៤០,០០០ដប ដើម្បីជាការចូលរួមអបអរសាទរពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។
យុទ្ធនាការចុះចែកជូនទឹកពិសាកម្ពុជា ចំណុះ 1.5L ពីសំណាក់ថ្នាក់ដឹកនាំកំពូល លោកអ្នកឧញ៉ា លាង ឃុន និង អ្នកឧញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាការសហការជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ ឆ្នាំនេះ នឹងរួមចំណែកបំពេញជាតិទឹក បំបាត់ភាពហត់នឿយក្នុងការធ្វើដំណើរ ជាពិសេសបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនជនរួមជាតិ។
ក្រៅពីការចែករំលែកក្ដីស្រលាញ់ តាមរយៈការផ្ដល់ជូនទឹកពិសាកម្ពុជា ដោយឥតគិតថ្លៃ ជូនបងប្អូន មុនឡើងរថយន្តក្រុងសាធារណៈ ខ្មែរ ប៊ែវើរីជីស ក៏ចង់ណែនាំជូនបងប្អូនថា ទឹកពិសាកម្ពុជា គឺជាផលិតផលទឹកពិសាក្នុងស្រុក ដែលផលិតដោយក្រុមហ៊ុនខ្មែរ និងជាផលិតផល «Made in Cambodia» ស្តង់ដារគុណភាពខ្ពស់លំដាប់ពិភពលោក ប្រើសុទ្ធតែបច្ចេកវិទ្យាចុងក្រោយបំផុត ពីប្រទេសអាល្លឺម៉ង់ SMART TRIPLE FILTER ដោយផ្តោតសំខាន់ទៅលើ បច្ចេកវិទ្យា ៣សំខាន់ៗ គឺដកកករ ដកក្លិន ដកសារជាតិរ៉ែដែលមិនចាំបាច់សម្រាប់សុខភាព ចេញពីទឹក។
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលត្រៀមធ្វើដំណើរ ឥតគិតថ្លៃ តាមរថយន្តក្រុងសាធារណៈថា ការចែកទឹកពិសាកម្ពុជា ចំណុះ 1.5L FREE នឹងធ្វើឡើងចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ពីម៉ៅង ៤រហូតដល់ម៉ោង ១១:៣០នាទី ព្រឹក នៅស្ថានីយរថយន្តក្រុងទាំង៦ធំៗដូចជា៖ ស្ថានីយរថយន្តក្រុងវាលស្បូវ, ស្ថានីយរថយន្តក្រុងចាក់អង្រែលើ, ស្ថានីយរថយន្តក្រុងផ្លូវ ២០០៤, ស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ, ស្ថានីយរថយន្តក្រុង OCIC ជ្រោយចង្វារ និងស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ។