ស្វាយចន្ទី និងស្វាយកែវរមៀតសម្ងួតកម្ពុជា បានកំពុងនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី និងចែកចាយបន្តទៅកាន់ប្រទេស៣ផ្សេងទៀត

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនចំនួន២របស់កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនរបស់ម៉េឡេស៊ី ធ្វើការនាំចេញស្វាយចន្ទី និងស្វាយកែវរមៀតសម្ងួត ចេញទៅកាន់ប្រទេសម៉ាឡេស៊ី និងចែកចាយបន្តទៅកាន់៣ប្រទេសផ្សេងទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនអ៊ែមភល អាហ្គ្រោប្រដាក់ ឯ.ក និងក្រុមហ៊ុន TRACKINTECH SOLUTIONS SND BHD ម៉ាឡេស៊ី ព្រមទាំងក្រុមហ៊ុនគីរីរម្យ ហ្វ៊ូដ ប្រដាក់សិន ឯ.ក និង ក្រុមហ៊ុន TRACKINTECH SOLUTIONS SDN BHD ម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។

ជាមួយគ្នានេះ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥ នៅផែរស្ងួត អូលែរ វើលវ៉ាយដ៏ ឡូជីស្ទិក លោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានដឹកនាំក្រុមការងារនៃក្រសួងពាណិជ្ជកម្ម ចុះពិនិត្យលើការនាំចេញស្វាយចន្ទី និងស្វាយកែវរមៀតសម្ងួត ចេញទៅកាន់ប្រទេសម៉ាឡេស៊ីនេះផងដែរ។

សូមបញ្ជាក់ថា នេះជាសមិទ្ធផលដំបូងសម្រាប់ក្រុមហ៊ុនកម្ពុជាទាំងពីរ ក្នុងការនាំចេញផលិតផលស្វាយចន្ទី នៅក្នុងខែឧសភានេះ។ ការដឹកជញ្ជូនចែកចេញជា ៤ ដំណាក់កាល ក្នុងការបញ្ជាទិញចំនួន ២០០កេស ស្មើនឹង ១០,០០០កញ្ចប់ និងស្វាយកែវរមៀតសម្ងួតចំនួន ២១០កេស ស្មើរនឹង ១០ ៥០០កញ្ចប់ ទៅកាន់ប្រទេសម៉ាឡេស៊ី ហើយនឹងធ្វើការចែកចាយបន្តទៅកាន់ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី និងប្រ៊ុយណេផងដែរ៕