គិតពីឆ្នាំ២០២៤ ដល់ដំណាច់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគលើកទឹកចិត្តដល់គម្រោងចំនួន ២៩៦ មានទុនគ្រោងវិនិយោគប្រមាណ ៧ ០០០ លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា រយ:ពេល១៧ខែ (គិតពីឆ្នាំ២០២៤ ដល់ដំណាច់ខែឧសភា ឆ្នាំ២០២៥) ក្រុមការងារបានធ្វើការប្រជុំចំនួន ១៦ លើក ដើម្បីពិនិត្យ និងអនុម័តលើគម្រោងវិនិយោគ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាលទ្ធផលក្រុមការងារជំរុញការវិនិយោគ បានផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ២៩៦ ដែលមានទុនគ្រោងវិនិយោគប្រមាណ ៧ ០០០ លានដុល្លារ និង អាចបង្កើតការងារប្រមាណជា៥៣ ០០០ កន្លែង។

ប្រភពដដែលបានឱ្យដឹងថា នៅក្នុងខែ មិថុនា ២០២៥នេះ  ក្រុមការងារនឹងគ្រោងធ្វើកិច្ចប្រជុំលើកទី ១៧ ដើម្បីពិនិត្យ និង អនុម័ត លើគម្រោងចំនួន ៣៥ បន្ថែមទៀត ។

គួរជម្រាបថា សម្រាប់រយៈពេល ៥ ខែ ដើមឆ្នាំ ២០២៥ មានគម្រោងសរុបចំនួន ៨៦ ដែលមានទំហំទុនគ្រោងវិនិយោគសរុប ៩៩៧,៥ លានដុល្លារអាមេរិកទទួលបានការលើកទឹកចិត្ត ធៀបនឹង ៥ ខែដើមឆ្នាំ ២០២៤ ក្នុងរយៈពេលដូចគ្នា ដែលមានតែ ៤១ គម្រោង ប៉ុណ្ណោះដែលទទួលការលើកទឹកចិត្ត ដែលនេះជាសញ្ញាបង្ហាញថាវិនិយោគិនកាន់តែមានទំនុកចិត្តលើក្រុមការងារ និង គោលនយោបាយរបស់រាជរដ្ឋាភិបាល ៕