អាជ្ញាធរមីន អំពាវនាវឱ្យពលរដ្ឋរាយការណ៍បន្ទាន់នៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុចម្លែកដែលសង្ស័យជាគ្រាប់

សង្គម​ និង​សេដ្ឋកិច្ច

អាជ្ញាធរមីន នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងបានណែនាំដល់ពលរដ្ឋរាយការណ៍ជាបន្ទាន់នៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឫវត្ថុចម្លែកសង្ស័យជាគ្រាប់ ទៅអាជ្ញាធរមានសមត្ថកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គមផ្លូវការ អាជ្ញាធរមីនបានលើកឡើងថា ប្រតិបត្តិករជាតិនិងអន្តរជាតិបានចូលរួមផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកឲ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម។

អាជ្ញាធរមីន ក៏បានអំពាវនាវដល់ពលរដ្ឋផងដែរថា សូមបងប្អូននៅពេលប្រទះឃើញគ្រាប់ ឫវត្ថុសង្ស័យសូមកុំរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះ វាបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល។ សូមរាយការណ៍ជាបន្ទាន់នៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុចម្លែកសង្ស័យជាគ្រាប់ ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ ៖ 012 800 473/ 011 38 39 37 / 097 489 5600 / 066 612 613/ 063 96 34 99៕