ដាំដុះដូងក្រអូបសម្រាប់ការប្រើប្រាស់ទឹក ចម្រាញ់យកប្រេង និងដូងសម្រាប់ចម្រាញ់យកខ្ទិះ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន មេហ្គាហ្វើស (MEGA First Plantation) ជាក្រុមហ៊ុនដីសប្បទានសេដ្ឋកិច្ច ដែលទទួលសិទ្ធិវិនិយោគវិស័យកសិកម្មលើផ្ទៃដីប្រមាណជាង ៩ ៤៧៧ហ.ត នៅឆ្នាំ២០១២ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន ក្រុមហ៊ុនបានចុះបញ្ជីប្លង់រឹងបាន ៦៤១៩ហ.ត បានដាំ ដំណាំដូងចំនួន ៧០០ហ.ត ក្នុងនោះ ៨០% ជាដូងយកប្រេង (នាំពូជចូលពីប្រទេសម៉ាឡេស៊ី ផ្លែធំ សាច់ក្រាស់ ប្រេងច្រើន) ដែលមានអាយុកាល ៣ឆ្នាំ សង្ឃឹមថានឹងប្រមូលផល ២ ឆ្នាំក្រោយ។ មានមន្រ្តីជំនាញចំនួន ៣៥នាក់ជានិស្សិតបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាលាជាតិកសិកម្មកំពង់ចាម និងកម្មករក្នុងតំបន់ជាង ២០០នាក់បន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលបំណងរបស់ក្រុមហ៊ុន គឺដាំដុះដូងក្រអូបសម្រាប់ការប្រើប្រាស់ទឹក ដូងយកប្រេងសម្រាប់ចម្រាញ់យកប្រេង និងដូងសម្រាប់ចម្រាញ់យកខ្ទិះ។ សម្រាប់អនាគត ក្រុមហ៊ុនគ្រោងនឹងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ និងកសិករនៅក្នុងតំបន់នេះ ដើម្បីធានាបរិមាណផ្គត់ផ្គង់ និងកសាងរោងចក្រ កែច្នៃប្រេង បង្កើតការងារ បង្កើតប្រាក់ចំណូល និងប្រើប្រាស់ដីតំបន់ខ្ពង់រាបខេត្តមណ្ឌលគីរីឲ្យអស់លទ្ធភាព និងទទួលបានប្រសិទ្ធភាពផ្នែកសង្គម និងសេដ្ឋកិច្ចខ្ពស់។ ក្នុងឆ្នាំ ២០២១-២០២២ ក្រុមហ៊ុនគ្រោងដាំឲ្យបាន ៥០០០ម៉ឺនកូនបន្ថែមទៀត។ ក្រៅពីការងារដាំដុះដំណាំគោល (ដូង) ក្រុមហ៊ុនកំពុងដាំកៅស៊ូ ក្រូច ស្វាយ និងដំណាំ macadamia លើផ្ទៃដី ៥០ហ.ត ដើម្បីធ្វើការពិសោធន៍អំពីគុណភាពដី និងក្សេត្របរិស្ថានរបស់ប្រភេទដំណាំទាំងអស់នេះ។

ដំណាំ macadamia ដែលជាដំណាំសេដ្ឋកិច្ចថ្មី កំពុងមានទីផ្សារនៅក្រៅប្រទេស មានការលូតលាស់ និងផ្តល់ផលបានល្អយ៉ាងល្អ។ យោងលើលទ្ធផលជាក់ស្តែង ក្រុមហ៊ុនគ្រោងនឹងពង្រីកផ្ទៃដីដាំ macadamia ឲ្យបានច្រើននាពេលអនាគត។