រយៈពេល១ខែ ផ្លាកលេខពិសេសផ្ទាល់ខ្លួនលក់បាន ជាង១៤ម៉ឺនដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្តនិងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធាណៈនៅផ្សារទំនើបអូឡាំព្យា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាសមិទ្ធផលថ្មីមួយទៀតដែលមានការគាំទ្រច្រើនបន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការនូវការលក់លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត នៅឆ្នាំ២០២០ដែលរហូតមកទល់ពេលនេះ មានរយៈពេល៥ឆ្នាំមកហើយ។ប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ ខ្លួនសម្រាប់រថយន្តនេះ ឃើញថាមានការគាំទ្រ និងពេញនិយមពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន។

លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការនិងជាប្រធានគណៈកម្មការ អន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីយានជំនិះ បានមានប្រសាសន៍ឱ្យដឹងថា គិតត្រឹមរយៈពេល១ខែចុងក្រោយមកនេះ មានអ្នកទទួលយកការប្រើប្រាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួនរហូតដល់ ១៥២៥លេខ ដែលគិតជាទឹកប្រាក់សរុបជាង១៤ម៉ឺនដុល្លារអាមេរិក។
លោកស្រីបានបញ្ជាក់ថា ក្នុងផ្លាកលេខនីមួយៗ មានតម្លៃចាប់ពី១០ម៉ឺនរៀល ដល់ ៨លានរៀល ។

លោកជំទាវបន្ថែមទៀតថា ទន្ទឹមនឹងការដាក់ឱ្យប្រើប្រាស់ផ្លាកលេខពិសេសនេះដែរ ក្រុមការងារគណៈកម្មការអន្តរក្រសួង មិនអនុញ្ញាតឱ្យមានការជ្រើសរើសរាល់ផ្លាកលេខ ដែលមានឈ្មោះប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ប៉ះពាល់ជាតិសាសនា រាជរដ្ឋាភិបាល ឈ្មោះថ្នាក់ដឹកនាំ ឬឥស្សរជនឆ្នើមរបស់ប្រទេស ក៏ដូចជាឈ្មោះ ឬពាក្យពេជទាំងឡាយ ដែលគ្មានសីលធម៌ ឬមានលក្ខណៈជេរប្រមាថនោះឡើយ៕