លោក ទៀ ស្យាម ម្ចាស់អាជីវកម្មដែលទិញសិទ្ធិប្រេន PTT CAMBODIA  មួយរូបនៅប្រទេសកម្ពុជា កំពុងប្រមូលផ្តុំកម្លាំង ដើម្បីបញ្ចេញសកម្មភាពមួយឆាប់ៗនេះ

សង្គម​ និង​សេដ្ឋកិច្ច

លោក ទៀ ស្យាម ម្ចាស់អាជីវកម្មដែលទិញសិទ្ធិប្រេន PTT CAMBODIA មួយរូបនៅប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដានេះ បានប្រកាសថា លោកនិងក្រុមការងារកំពុងប្រមូលផ្តុំកម្លាំង ដើម្បីបញ្ចេញសកម្មភាពមួយឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារបង្ហាញលេីបណ្តាញសង្គម លោក ទៀ ស្យាម បានលើកឡើងបែបនេះថា៖ “យើងខ្ញុំជាម្ចាស់អាជីវកម្មទាំងអស់គ្នា ដែលទិញសិទ្ធិប្រេន PTT CAMBODIA មួយរូបនៅប្រទេសកម្ពុជា កំពុងតែប្រមូលផ្តុំកម្លាំង ដើម្បីបញ្ចេញសកម្មភាពមួយឆាប់ៗនេះ។

មនុស្សអាចទ្រាំនឹងការលំបាកបាន តែមិនអាចទ្រាំនឹងការប្រមាថមើលងាយបានឡើយ…!”

សូមជម្រាបថា លោក ទៀ ស្យាម ជាកូនប្រុសបង្កេីតរបស់សម្តេចពិជ័យសេនា ទៀ បាញ់, ជាបងប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាបងប្អូនជីដូនមួយរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ។ សាររបស់លោក ទៀ ស្យាម ដែលជាម្ចាស់អាជីវកម្មទិញសិទ្ធិប្រេន PTT CAMBODIA ខាងលើនេះ ទទួលបានការសាទរយ៉ាងច្រេីនលេីសលុប ពីសំណាក់អ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកដែលជំរុញឱ្យប្រជាពលរដ្ឋកម្ពុជា ងាកមកគាំទ្រផលិតផលក្នុងស្រុក៕