ភ្នំពេញ៖ ក្រុមហ៊ុន Chevrolet Cambodia មានមោទនភាពក្នុងការប្រកាសចេញនូវរថយន្តស៊េរីថ្មី Chevrolet Colorado 2025 ដែលជាការសបញ្ជាក់ឲ្យឃើញនូវភាពរីកចម្រើននៃឧស្សាហកម្មយានយន្តក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Chevrolet Cambodia បានទទួលស្វាគមន៍នូវការវិលត្រឡប់មកវិញនូវរថយន្តភីកអាប់ស៊េរីទំនើប និងបានដាក់សម្ពោធជាផ្លូវការ នៅសាល ដី ព្រេមៀ សេនធ័រ សែនសុខ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៥ និងជាឱកាសដែលប្រទេសកម្ពុជា ទទួលបានសិទ្ធិពិសេសពីក្រុមហ៊ុន GM ក្នុងការផ្គុំដំឡើងរថយន្ត Chevrolet របស់សហរដ្ឋអាម៉េរិក និងជាប្រទេសតែមួយគត់នៅក្នុងអាស៊ានក្នុងការនាំចូលរថយន្តនេះ។

កម្ពុជា នឹងក្លាយជាប្រទេសតែមួយគត់នៅប្រទេសអាស៊ានដែលនាំចូល និងចែកចាយជាផ្លូវការនូវរថយន្ត The New Chevrolet Colorado 2025។ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះអាចចាត់ទុកថាប្រទេសកម្ពុជា ជាប្រទេសឈានមួយជំហានមុនគេក្នុងនវានុវត្តន៍ យានយន្ត និងតំណាងឱ្យការបោះឆ្នោតទទួលបានទំនុកចិត្តដ៏ធំពីក្រុមហ៊ុន General Motors (GM) ជាក្រុមហ៊ុនមេរបស់ Chevrolet ។ មិនត្រឹមតែជាការដាក់ឱ្យប្រើប្រាស់រថយន្តថ្មីប៉ុណ្ណោះទេ តែជាមោទកភាពជាតិ ជាវឌ្ឍនភាពនៃបច្ចេកវិទ្យាថ្មី និងជាសក្ខីភាពនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីផ្សារអ្នកប្រើប្រាស់រថយន្តនៅកម្ពុជា។

ក្រុមហ៊ុន Chevrolet បានប្តេជ្ញាចិត្តទៅលើ នវានុវត្តន៍និងឧត្តមភាពនៃស្លាកយីហោ។ រថយន្តភីកអាប់ Colorado ត្រូវបានបន្តអភិវឌ្ឍន៍ពីរថយន្តដែលប្រើប្រាស់ក្នុងតំបន់ ទៅជារថយន្តដែលទទួលស្គាល់លើសកលលោក។
លោក ណម ហាវ នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន TH Group មានប្រសាសន៍ថា៖ “ការនាំយករថយន្ត Chevrolet Colorado 2025 មកកម្ពុជាលើកនេះជាមោទកភាពដ៏អស្ចារ្យសម្រាប់ជាតិយើង។ មិនមែនគ្រាន់តែជាដំណើរធុរកិច្ចប៉ុណ្ណោះទេប៉ុន្តែរាប់ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់ ដែលគូសបញ្ជាក់អំពីសារៈសំខាន់នៃការកើនឡើងការអភិវឌ្ឍបច្ចេកវិទ្យាររថយន្តក្នុងទីផ្សារពិភពលោក និងជាសញ្ញាបង្ហាញពីទំនុកចិត្ត លើម៉ាកយីហោអន្តរជាតិ Chevrolet ឈានមុខគេក្នុងប្រទេសកម្ពុជា”។

រថយន្តភីកអាប់ទំហំមធ្យមដ៏ល្បីល្បាញនេះ បានបង្កើតកិត្តិនាមល្បីសុះសាយខ្លាំង ដោយសារមាន៖
១) មុខងារដំណើរការម៉ាស៊ីនលំដាប់ខ្ពស់៖ ដំណើរការដោយម៉ាស៊ីនជំនាន់ថ្មី Turbocharge មានប្រព័ន្ធជំនួយបើកបរឆ្លាតវៃ
២) ភាពងាយស្រួល និងការតភ្ជាប់នៃការរស់នៅ៖ បទពិសោធន៍ប្រើប្រាស់រថយន្ត Pick Up តែមានផាសុកភាពបែប SUV
៣) ប្រព័ន្ធសុវត្ថិភាពទទួលបានពានរង្វាន់៖ រក្សាសុវត្ថិភាពអ្នកបើកបរនិងអ្នករួមដំណើរទោះជាស្ថានភាពផ្លូវបែបណាក៏ដោយ
ជាមួយ មុខមាត់និងបច្ចេកវិទ្យាថ្មីនៃរថយន្ត Chevrolet Colorado ទទួលបានការគាំទ្រលើសពីការរំពឹងទុក នៅគ្រប់ទីផ្សារដែលបានដាក់លក់ រាប់ចាប់ពីអាមេរិកខាងជើង រហូតដល់អាមេរិកខាងត្បូង និងផ្នែកខ្លះនៃទ្វីបអូសេអានីផងដែរ។ ការមកដល់ប្រទេសកម្ពុជា នៅលើកនេះនឹងក្លាយព្រឹត្តិការណ៍ដ៏សំខាន់ដែលមិនអាចបំភ្លេចបាន។

រថយន្ត All-New Chevrolet Colorado 2025 មិនមែនគ្រាន់តែជារថយន្តភីកអាប់ទូទៅប៉ុណ្ណោះទេ ប៉ុន្តែជារថយន្តភីកអាប់ដែលផ្តល់អោយអិតិថនអ្វីដែលថ្មី នេះជាហេតុផលមួយចំនួនដូចជា ជាមួយនឹងកម្លាំងដ៏ខ្លាំងក្លា Chevrolet Colorado ម៉ូដែលស៊េរីឆ្នាំ 2025 បំពាក់ដោយម៉ាស៊ីន 2.8L TurboMax ជំនាន់ថ្មី ផ្តល់កម្លាំងសេះ និងកម្លាំងបង្វិលជុំខ្ពស់។ មិនថាការបើកបរផ្លូវទីក្រុង ទីប្រជុំជន តាមជនបទឬផ្លូវលំបាក Off-Road រថយន្ត Chevroletជំនាន់ ថ្មីនេះអាចធ្វើបានទាំងអស់ និងអាចគ្រប់គ្រងបានដោយទំនុកចិត្ត។

លក្ខណៈពិសេស រួមមាន៖
-ជម្រើសមុខងារបើកបរ៖ អាចសម្របបានគ្រប់ស្ថានភាពផ្លូវទាំង ផ្លូវធម្មតា ផ្លូវឡើងឬចុះចំណោត ផ្លូវ Off-Road និងផ្លូវគ្រួស
-សមត្ថភាពអូសទាញកម្រិតខ្ពស់៖ សមត្ថភាពទាញរហូតដល់ 3,500 គីឡូក្រាម គួបផ្សំជាមួយបច្ចេកវិទ្យាអូសទាញដ៏ឆ្លាតវៃ
-ប្រតិបត្តិការ 4×4៖ ដំណើរការដោយប្រព័ន្ធជើងក្រោមរឹងមាំ និងផ្តល់ស្ថេរភាពការបើកបរកាន់តែប្រសើរ
-ប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិ៖ ជួយបញ្ចៀស ឬកាត់បន្ថយផលប៉ះពាល់នៃការប៉ះទង្គិច
-ប្រព័ន្ធរក្សាគន្លងផ្លូវសុវត្ថិភាព៖ ទាញដៃចង្កូតមកវិញស្វ័យប្រវត្តិ ប្រសិនមានករណីរេចង្កូតចេញពីគន្លងសុវត្ថិភាព
-មុខងារ Blind Spot ៖ បង្ហាញព័ត៌មាន ឬផ្តល់ដំណឹងដល់អ្នកបើកបរពេលមានរថយន្តចង់វ៉ាជែង
-ផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកខាងក្រោយ៖ អាចប្រាប់ដំណឹងគ្រោះថ្នាក់ពេលរថយន្តថយក្រោយ ឬមានអ្វីមកកៀករថយន្ត
-ប្រព័ន្ធផ្តល់ដំណឹង៖ អាចគណនា អាចទស្សន៍ទាយនិងផ្តល់ដំណឹងពេលមានអ្នកថ្មើរជើងឬមានរថយន្តនៅផ្នែកខាងមុខ។
ការឌីស្សាញជំនាន់ថ្មីប្លែក ភាពទំនើបទាន់សម័យ និងប្លែកពីនៃយីហោអាមេរិកនេះ នឹងធ្វើអោយរថយន្ត Chevrolet Colorado ស៊េរីឆ្នាំ2025 ទទួលបានការគាំទ្រខ្លាំងលើទីផ្សារ។ លក្ខណៈពិសេសថ្មីនៃម៉ូដែលនេះមាន ផ្នែកខាងមុខអំណាច ជាមួយនឹងប៉ាណាមុខស្រស់ស្អាតបង្ហាញសញ្ញា Chevrolet មានភ្លើង LED ជំនួយការមើលកាន់តែច្បាស់ និងផ្តល់សោភ័ណភាពកាន់តែទាក់ទាញ និងការឌីស្សាញរូបរាងបែប Aerodynamic ធ្វើឲ្យមានតុល្យភាពរវាងភាពរឹងមាំនិងភាពទំនើបទាន់សម័យ។





លោក ណម ហាវ បានបន្តទៀតថា៖ “ក្រុមការងាររបស់យើងទាំងអស់នៅ Chevrolet Cambodia រីករាយយ៉ាងខ្លាំងចំពោះការត្រលប់មកវិញនូវរថយន្តភីកអាប់នេះមកកាន់ទីផ្សារកម្ពុជាយើង។ អ្នកប្រើប្រាស់នៅកម្ពុជា បានកោតសរសើរជាយូរណាស់មកហើយ នូវការលាយបញ្ចូលគ្នានៃភាពធន់ កម្លាំងម៉ាស៊ីន និងរចនាបទដែលរថយន្ត Colorado ផ្តល់ជូន។ ជាមួយនឹងម៉ូដែលថ្មីឆ្នាំ 2025 យើងមានទំនុកចិត្តថាវានឹងក្លាយជាជម្រើសមួយទៀតសម្រាប់អ្នកតម្រូវការរថយន្តភីកអាប់។ ថ្នាក់ដឹកនាំ ក្រុមការងារក្រុមហ៊ុន Chevrolet Cambodia និងអតិថិជន ពិតជាមានសេចក្តីត្រេកអរយ៉ាងខ្លាំង ចំពោះការវិលត្រឡប់មកវិញនៃរថយន្ត Chevrolet Colorado ។”

ក្រុមហ៊ុន Chevrolet Cambodia កំពុងផ្តោតយ៉ាងខ្លាំងលើផ្នែកលក់ សេវាកម្មក្រោយការលក់ និងការផ្គត់ផ្គង់គ្រឿងបន្លាស់ ដើម្បីធានាបានថា អ្នកប្រើប្រាស់រថយន្ត Colorado ទាំងអស់នឹងទទួលបាននូវបទពិសោធន៍ល្អដែលមិនអាចបំភ្លេចបាន។
មិនត្រឹមជារថយន្តភីកអាប់ប៉ុណ្ណោះទេ The New Chevrolet Colorado តំណាងថាមពលដ៏ខ្លាំងក្លា នវានុវត្តន៍ និងមោទកភាពជាតិ!



















