កាលពីព្រឹកថ្ងៃសុក្រទី ០៨ ខែសីហា ឆ្នាំ ២០២៥ ក្រុមហ៊ុន PICG ទទួលសិទ្ធផ្ដាច់មុខផ្គត់ផ្គង់និងចែកចាយសំបកកង់ឡានខ្មែរ និងប្រេងរំអិលម៉ាក ប៉េត្រូណាស់ បានប្រកាសអំពីគម្រោងរៀបចំសម្រួលតម្លៃថ្មីនិងផ្ដល់ជូននូវកញ្ចប់ប្រម៉ូសិនពិសេស ដើម្បីលើកទឹកចិត្តដល់អ្នកប្រើប្រាស់នៅកម្ពុជាឲ្យកាន់តែច្រើនឡើង។

តាមរយៈបណ្ដាញសង្គមផ្លូវការរបស់ ក្រុមហ៊ុន PICG កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៥ ថា៖ ”សំបកកង់ខ្មែរ Sailun គ្រោងនឹងសម្រួលតម្លៃនិងមានប្រូម៉ូសិន ដើម្បីលើកទឹកចិត្តបងប្អូនខ្មែរកំពុងគាំទ្រ និងឲ្យសាកសមជារបស់ផលិតផលនៅក្នុងស្រុកសម្រាប់ប្រជាជនកម្ពុជា។”
ស្ថិតនៅក្នុងស្មារតីខ្មែរជួយខ្មែរ និងចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០២៥នេះ រោងចក្រផលិតសំបកកង់ឡានធំជាងគេ សៃលុន (Sailun Tire Cambodia) កំពុងប្រតិបត្តិការច្រវាក់ផលិតកម្ម ផលិត ចែកចាយក្នុងស្រុក និងនាំចេញទៅទីផ្សារតាមប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។
សូមជម្រាបជូនថា រោងចក្រផលិតសំបកកង់ឡាន សៃលុន មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។ រោងចក្រផលិតសំបកកង់ឡាន សៃលុន បាននឹងស្រូបទាញទិន្នផលកៅស៊ូ ប្រមាណជាង ៣០% នៃទិន្នផលកៅស៊ូសរុប គិតតែក្នុងឆ្នាំ ២០២៤ ប្រមាណ ៥ ម៉ឺនតោន និង គ្រោងកែឆ្នៃទិន្នផលកៅស៊ូក្នុងស្រុកប្រមាណ ១ សែនតោនគិតជាសាច់ប្រាក់ប្រមាណជាង ២០០ លានដុល្លាអាមេរិក ក្នុងឆ្នាំ ២០២៥នេះ៕






