បុរី Mekong Land ចុះហត្ថលេខាលើអនុស្សរណៈជាមួយសាលាអន្ដរជាតិ Berkeley — ផ្តល់ជូនអាហារូបករណ៍ ៥០% សម្រាប់អតិថិជនគ្រប់គម្រោងទាំងអស់

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បុរី មេគង្គ លែន និងសាលាអន្ដរជាតិ ប៊ើខឹលី បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការផ្តល់អាហារូបករណ៍ជូនដល់អតិថិជន និងបុគ្គលិក បុរី មេគង្គ លែន នៅគ្រប់គម្រោងទាំងអស់រួមមាន គម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់», គម្រោង «ហ្គោលឌិន អាវិននូ», និងគម្រោង «មេគង្គ ស៊ីធី»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះត្រូវបានប្រព្រឹត្តឡើងនៅក្នុងគម្រោង «មេគង្គ ស៊ីធី» របស់ បុរី មេគង្គ លែន ដែលមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីលោក ឆេង សុច័ន្ទណាវង្ស ជំនួយការអគ្គនាយក នៃ បុរី មេគង្គ លែន និង លោកជំទាវ ជា នាងអេង អគ្គនាយិកា នៃសាលាអន្តរជាតិ ប៊ើខឹលី រួមទាំងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរផងដែរ។

អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងពាំនាំអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់គ្រប់អតិថិជន ក៏ដូចជាបុគ្គលិក បុរី មេគង្គ លែន រួមមាន៖

  • សម្រាប់អតិថិជន៖
    -ទទួលបានអាហារូបករណ៍ ៥០% លើតម្លៃសិក្សាឆ្នាំទី១
    -ទទួលបានអាហារូបករណ៍ ៣០% លើតម្លៃសិក្សា ចាប់ពីឆ្នាំទី២ – ឆ្នាំទី៥
  • សម្រាប់បុគ្គលិក៖
    -ទទួលបានអាហារូបករណ៍ ៣០% លើតម្លៃសិក្សារហូតដល់ចប់ថ្នាក់ទី ១២

លោក ឆេង សុច័ន្ទណាវង្ស បានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនោះថា៖ «ការចុះអនុស្សរណៈរវាង បុរី មេគង្គ លែន និងសាលាអន្តរជាតិ ប៊ើខឹលី ក្នុងថ្ងៃនេះ គឺជាការរួបរួមគ្នាដើម្បីចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជាដោយផ្ដល់ជូនអាហារូបករណ៍ដ៏ពិសេសជូនដល់គ្រប់អតិថិជននៅគ្រប់គម្រោងរបស់ បុរី មេគង្គ លែន ពីសាលាអន្តរដែលមានឈ្មោះ​ល្បីល្បាញ​ស្ដង់ដារ​អន្ដរជាតិ​តាមកម្មវិធីសិក្សារបស់ខេមប្រ៊ីដ និងឈរជើងលើទីផ្សារប្រមាណជាង ៣០ឆ្នាំ មកហើយ។ បុរី មេគង្គ លែន មានជំនឿយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការនេះ នឹងនាំយកអត្ថប្រយោជន៍ដ៏មានតម្លៃសម្រាប់អតិថិជនរបស់គ្រប់គម្រោងនៃ បុរី មេគង្គ លែន និងសាលាផ្ទាល់ផងដែរ»។

ក្នុងនោះផងដែរ លោកជំទាវ ជា នាង អេង បានថ្លែងបន្ដថា៖ «សាលាជឿជាក់ថាកិច្ចសហការនេះគឺជាស្ពានមួយក្នុងការត ភ្ជាប់ការអប់រំជាមួយនឹងសហគមន៍រស់នៅរបស់ បុរី មេគង្គ លែន ដើម្បីធានាថា សិស្ស មាតាបិតា និងសមាជិកទាំងអស់ទទួលបានអត្ថប្រយោជន៍ពិសេស និងជួយសម្រួលដល់ហិរញ្ញវត្ថុរបស់បងប្អូនប្រជាជនខ្មែរយើងបន្ថែមទៀត។ ហេតុដូចនេះ ថ្ងៃនេះមិនមែនគ្រាន់តែជាការចាប់ផ្ដើមនៃដៃគូផ្លូវការប៉ុណ្ណោះទេ ប៉ុន្ដែជាការប្ដេជ្ញារួមសម្រាប់ការរីកចម្រើនការសិក្សានិងការអភិវឌ្ឍរបស់សហគមន៍យើង»។

គួរបញ្ជាក់ផងដែរថា អត្ថប្រយោជន៍នៃការទទួលបានអាហារូបករណ៍ពីការចុះអនុស្សរណៈនេះមានសពុលភាពចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។