លោកឧកញ៉ា បណ្ឌិត សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិ ចុងអ៊ីង (ZYIS) ចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមកូនដោយ ក្តីស្រឡាញ់ដ៏បរិសុទ្ធ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ លោកឧកញ៉ា បណ្ឌិត សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិ ចុងអ៊ីង (Zhong Ying International School – ZYIS) នៅផ្សារទំនើប អ៊ីអន២ សែនសុខ កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ឆ្នាំសិក្សា ២០២៤–២០២៥ និងបានចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមកូនដោយក្តីស្រឡាញ់ដ៏បរិសុទ្ធ ដែលជាគ្រឹះសម្រាប់កសាងអនាគតរឹងមាំដល់កុមារទៅថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បណ្ឌិត សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិ ចុងអ៊ីង បានលើកឡើងថា៖ “ក្តីស្រឡាញ់អាចជាអាវុធមុខពីរ ប៉ុន្តែមានតែក្តីស្រឡាញ់ដ៏បរិសុទ្ធ និងគ្មានលក្ខខណ្ឌប៉ុណ្ណោះ ទើបអាចជួយឲ្យកូនៗរីកចម្រើន និងឈានដល់កំពូលសក្ដានុពលពេញលេញ។ ការសិក្សាក៏នឹងផ្តល់លទ្ធផលគ្មានព្រំដែន នៅពេលកូនៗរៀនដោយចិត្តស្រឡាញ់ និងចំណង់ចំណូលចិត្តពិតប្រាកដចំពោះវិស័យណា មួយ។”

លោកឧកញ៉ា បណ្ឌិត សេង វណ្ណារិទ្ធ ក៏បានលើកទឹកចិត្តឪពុកម្តាយ និងអ្នកអាណាព្យាបាលឲ្យយកចិត្តទុកដាក់ខ្ពស់លើកុមារក្រោមអាយុ ១២ ឆ្នាំ ដែលជាវ័យសំខាន់នៃការផ្លាស់ប្តូរផ្នែករាងកាយ ផ្លូវចិត្ត និងអត្តចរិតរួមមានដូចជា ជៀសវាងការដាក់សម្ពាធ ឬប្រៀបធៀបកូន ធ្វើជាមិត្ត ស្តាប់ ប្រឹក្សា និងលើកទឹកចិត្តលើចំណង់ចំណូលចិត្តរបស់កូន ជំរុញឱ្យកូនបន្តសិក្សា និងអភិវឌ្ឍគំនិតច្នៃប្រឌិត។

ចំពោះហេតុផលដែលឪពុកម្តាយ និងអ្នកអាណាព្យាបាល គួរជ្រើសរើសសាលាអន្តរជាតិ ចុងអ៊ីង គឺ ១.បរិយាកាសសិក្សា៖ មានសុវត្ថិភាព ផាសុកភាព និងបំពាក់សម្ភារទំនើប ២. ការអប់រំស្តង់ដារអន្តរជាតិ៖ សិស្សបញ្ចប់ការសិក្សានៅ សាលាអន្តរជាតិចុងអ៊ីង ទទួលបានសញ្ញាបត្រវិទ្យាល័យដែលទទួលស្គាល់ដោយ OxfordAQA និងមានសមមូលជាមួយសញ្ញាបត្រវិទ្យាល័យជាតិ ដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា។ ការទទួលស្គាល់នេះបញ្ជាក់ពីការប្តេជ្ញាខ្ពស់របស់ សាលាអន្តរជាតិ ចុងអ៊ីង ក្នុងការផ្តល់អាជ្ញាបណ្ណសិក្សាដែលទទួលស្គាល់ជាសកលដោយបើកទ្វារឱកាសអន្តរជាតិ ដល់សិស្សលើកម្មវិធីសិក្សាបីភាសា៖ ខ្មែរ – អង់គ្លេស – ចិន រួមបញ្ចូល STEAM បច្ចេកវិទ្យា AI និងជំនាញប្រកួតប្រជែងសកល។ សាលាអន្តរជាតិ ចុងអ៊ីង បានដាក់គោលដៅរៀបចំសិស្សឱ្យឆ្នើមទាំងផ្នែកសិក្សា និងការអភិវឌ្ឍផ្ទាល់ខ្លួន ដើម្បីក្លាយជាពលរដ្ឋសកល អ្នកដឹកនាំគំរូ និងសហគ្រិនឆ្នើមលំដាប់ពិភពលោក។

សូមជម្រាបជូនថា សាលាអន្តរជាតិ ចុងអ៊ីង ប្តេជ្ញាបណ្តុះបណ្តាលសិស្សដោយផ្អែកលើគុណតម្លៃស្នូល ដើម្បីឲ្យកូនៗរីកចម្រើនជាមួយក្តីស្រឡាញ់ និងសក្តានុពលពេញលេញ គឺ ១.សីលធម៌៖ លើកស្ទួយសុចរិតភាព ទំនួលខុសត្រូវ និងការដឹងគុណ​ ២. សុខុមាលភាព៖ គាំទ្រសុខភាពផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍ និង ៣.សមត្ថភាព បំពាក់ចំណេះដឹង ជំនាញ និងទំនុកចិត្តសម្រាប់ភាពជោគជ័យនាថ្ងៃអនាគត។