រោងចក្រ SAILUN Tire Cambodia គឺជារោងចក្រផលិតសំបកកង់ឡានដ៏ធំជាងគេនៅអាស៊ី និងមានតម្លៃវិនិយោគជិត 1000លានដុល្លារ។ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយហេីយទំនេីបដាច់គេ និងប្រើរ៉ូបូតស្វ័យប្រវត្តិដេីម្បីធ្វេីការងារ រោងចក្រផលិតសំបកកង់ខ្មែរមួយនេះផលិតបានប្រមាណ 30លានគ្រាប់ក្នុងមួយឆ្នាំនិងបាននាំចេញជាង 30 ប្រទេសរួចមកហេីយ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺ គុណភាពលំដាប់អន្តរជាតិរបស់សំបកកង់នេះ ធ្វេីឱ្យអ្នកប្រេីប្រាស់នៅកម្ពុជាក៏លាន់មាត់ ភ្ញាក់ផ្អេីលចំពោះគុណភាពរបស់សំបកកង់ខ្មែរមួយនេះ ហេីយ SAILUN បានជាប់ចំណាត់ថ្នាក់លេខ 8 លើពិភពលោក កាន់តែរំភើបចិត្តនិងស្ញប់ស្ញែងបំផុតគឺ SAILUN ប្រើជ័រកៅស៊ូខ្មែរ 100% ក្នុងការផលិតសំបកកង់រីឯទំហំដីសរុបរបស់រោងចក្រ គឺប្រហែល 120 ហិចតា, ផ្ទុកបច្ចេកវិទ្យាទំនើប និងសមត្ថភាពផលិតកំពូលលំដាប់ពិភពលោក។
អតិថិជនទាំងអស់បន្ទាប់ពីបានឃេីញដំណេីរការផលិតរួចហេីយ ពួកគាត់សរសេីរមិនដាច់ពីមាត់ ព្រោះខ្មែរ ពិតជាអាចធ្វេីបាន និងធ្វេីបានល្អថែមទៀតផង។ សរុបមក SAILUN បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មជាតិ បង្កើតឱកាសការងារជាច្រើននៅកម្ពុជានិងបង្កើនសមត្ថភាពផលិតក្នុងប្រទេស។






