មហាសំណាងលើកទី២នេះត្រូវបានចាប់ដោយផ្ទាល់ ដោយអ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកនៃក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋតែម្តង។

កាលពីថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ ២០២៥ នៅ ស្ទុយឌីយោបាយ័ន ស្ទឹងមានជ័យ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយក ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង បានអញ្ជើញទៅទស្សនាផ្ទាល់ ប្រដាល់គុនខ្មែរ និងថែមទាំងបានផ្ដល់កិត្តិយសឡើងចាប់រង្វាន់ក្នុងកម្មវិធីមហាសំណាងរបស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ។
គួរបញ្ចាក់ផងដែរថារង្វាន់ធំរដូវកាលទី០១រថយន្ត Ford Ranger ស៊េរីថ្មី, ម៉ូតូ Honda Dream ស៊េរីថ្មី និងទូរស័ព្ទ Samsung ៣០គ្រឿង បានរកឃើញម្ចាស់រួចមកហើយ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២៥កន្លងទៅ។ ហើយទីបំផុតរដូវកាលទី០២ នេះដែលបានប្រព្រឹត្តិទៅថ្មីៗកាលពីថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ ២០២៥ នៅទីតាំងស្ទុយឌីយោបាយ័នស្ទឹងមានជ័យ ក៏ដូចជាផ្សាយផ្ទាល់លើគេហទំព័រផ្លូវការរបស់ស៊ីម៉ងត៍អូដ្ឋ ម្ចាស់រថយន្ត Ford Rangerរដូវកាលទី២ គឺបានរកឃើញម្ចាស់ហើយបានទៅលើអតិថិជនឈ្មោះ រ៉ូនី រ៉ូហីគីន មកពីខេត្តសៀមរាប និង ម្ចាស់ម៉ូតូ Honda Dream ស៊េរីថ្មីទាំង៥ បានទៅអតិថិជននៅខេត្តកំពត, ព្រៃវែង, សៀមរាប, ត្បូងឃ្មុំ និងក្រុងភ្នំពេញ។

ស៊ីម៉ង់ត៍អូដ្ឋ ជាផលិតផលរបស់ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនរបស់កូនខ្មែរ ដែលតែងតែឈរលើស្មារតី ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមចំណែកក្នុងកិច្ចការសង្គម ឧបត្ថម្ភទាំងថរិការ និងសំភារះ ថ្មីៗនេះក្រុមហ៊ុន ជីប ម៉ុង បានចូលរួមយ៉ាងសកម្ម ឧបត្ថម្ភដល់វីរះកងទ័ព នៅឯព្រំដែន។
អ្វីដែលកាន់ពិសេសអស្ចារ្យនោះ ក្រោមស្មារតីដឹងគុណនិងចែករំលែក ក្រុមហ៊ុនស៊ីម៉ង់ត៍អូដ្ឋ ជីប ម៉ុង បានដាក់លុយសុទ្ធក្នុងបាវស៊ីម៉ង់ត៍ និងរង្វាន់ជាច្រើន ជាការចែករំលែកជូនត្រឡប់ទៅអ្នកប្រើប្រាស់វិញដើម្បី។ ការចាប់រង្វាន់នេះ គឺជាការផ្ដល់ជូនដល់អតិថិជននូវមហាសំណាងដែលអតិថិជនបានផ្សងសំណាងតាមប័ណ្ណសំណាងដោយបំពេញ ឈ្មោះ អស័យដ្ឋាន ហើយយកទៅដាក់នៅតាមដេប៉ូ និងរង់ចាំរហូតដល់ថ្ងៃចាប់រង្វាន់។
បន្ថែមលើពីនេះទៀត ការចាប់រង្វាន់មហាសំណាងជូនអតិថិជន ដោយមានរង្វាន់ជាច្រើនដូចជា ឡាន ម៉ូតូ និងទូរសព្ទរាប់រយគ្រឿង។ហើយការចាប់ឆ្នោតផ្សងសំណាងរបស់ស៊ីម៉ងត៍អូដ្ឋ និង ស៊ីម៉ងត៍វី នឺងមានជាបន្តបន្ទាប់ទៀត សូមបងប្អូនអតិថិជនបន្ត យកសន្លឹកឆ្នោតទៅដាក់តាមដេប៉ូដែលមានលក់ស៊ីម៉ងត៍ អូដ្ឋ និង ស៊ីម៉ងត៍ វីទូទាំងប្រទេស។
ស៊ីម៉ង់ត៍អូដ្ឋ ជាប់ធន់តជំនាន់!

















