ក្រុមហ៊ុនអាកាសចរណ៍អ៊ែរ អេស៊ា ខេមបូឌា នឹងបើកជើងហោះហើរត្រង់ពីសៀមរាបទៅ Phu Quoc ចាប់ពីថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

ផ្តល់ជូនជើងហោះហើរចំនួន ដងក្នុង សប្តាហ៍ ក្នុងតម្លៃសរុបចាប់ពី ៧៩ដុល្លារ* ក្នុងមួយលើក។ ជើងហោះហើរថ្មីនេះនឹងតភ្ជាប់តំបន់ទេសចរណ៍ដែលកំពុងពេញនិយម ក្នុងប្រទេសអាស៊ានទាំង២ ក្នុងរយៈពេលត្រឹមតែ ម៉ោងប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រាជធានីភ្នំពេញ-ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា នឹងចាប់ផ្តើមបើកដំណើរការជើងហោះហើរត្រង់ពី ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់កោះ Phu Quoc នៃប្រទេសវៀតណាម ដែលជាព្រឹត្តិការណ៍ថ្មីមួយទៀតក្នុងការពង្រីកការតភ្ជាប់ និងជំរុញ កំណើន​វិស័យទេសចរណ៍ក្នុងតំបន់។

ចាប់ពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ ជើងហោះហើរនេះនឹងចាប់ផ្តើមដំណើរការ ដង ក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ ដែលផ្តល់ជូនអ្នកដំណើរជាមួយនឹងតម្លៃសមរម្យ    និងភាពងាយស្រួល​ក្នុងការហោះហើរតភ្ជាប់រវាងគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ប្រទេសអាស៊ានទាំង២ ជាមួយនឹងតម្លៃ​ប្រូម៉ូសិនពិសេសចាប់ពី ៧៩ ដុល្លារ* ។  ជើងហោះហើរថ្មីនេះ        បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន

អ៊ែរ អេស៊ា ខេមបូឌា ក្នុងការផ្តល់ជូនការហោះហើរដែលមានតម្លៃសមរម្យព្រមទាំងការតភ្ជាប់ដែលលឿនជាង​មុននិងសេវាកម្មកាន់តែល្អប្រសើរនៅទូទាំងតំបន់។ អ្នកដំណើរ អាចកក់សំបុត្រយន្តហោះចាប់ពីពេលជូន​ដំណឹងនេះ រហូតដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ​២០២៥ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ តាមរយៈកម្មវិធី AirAsia Move ឬនៅលើគេហទំព័រ airasia.com

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បានមាន ប្រសាសន៍ថា “ អ៊ែរ អេស៊ា ខេមបូឌាពិតជាមានមោទនភាពក្នុងការបើកដំណើរការជើងហោះហើរត្រង់រវាង ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងកោះ Phu Quoc នៃប្រទេសវៀតណាម។ ជើងហោះហើរត្រង់ថ្មីនេះ មិនត្រឹមតែជួយដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេ តែថែមទាំងបើកឱ្យមាន ឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងជំរុញសេដ្ឋកិច្ច របស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ ត្រឹមតែរយៈពេល ១ ម៉ោងប៉ុណ្ណោះ អ្នកដំណើរអាចទទួលបាននូវបទពិសោធលើឆ្នេរសមុទ្រដ៏ទាក់ទាញនៃកោះ Phu Quoc និងប្រាសាទអង្គរវត្តដ៏ល្បី​ល្បាញ ដែលជើងហោះហើរនេះនឹងធ្វើឱ្យការធ្វើដំណើរក្នុងតំបន់កាន់តែមានភាពងាយស្រួល និងលឿនជាង​មុន។ ”

កាលវិភាគជើងហោះហើរ

ចំនួនជើងហោះហើរ៖          ៣ ជើងក្នុងមួយសប្តាហ៍ (ពុធ, សុក្រ, អាទិត្យ)
តម្លៃចាប់ពី ៖          ៧៩ ដុល្លារ* (តម្លៃសរុបក្នុងមួយជើង)
ចាប់ផ្តើមកក់សំបុត្រ ៖          ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥

ជើងហោះហើរថ្មីនេះ ត្រូវបានរំពឹងទុកថានឹងជួយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលមកកាន់ប្រទេសទាំងពីរ ហើយភ្ញៀវទេសចរអាចស្វែងយល់ពី បេតិកភណ្ឌ វប្បធម៌ដ៏សម្បូរបែប របស់ប្រទេសកម្ពុជា និងដែន កោះដ៏ស្រស់ស្អាត របស់ប្រទេសវៀតណាម តាមរយៈជើងហោះហើរខាងលើនេះ។

អំពី កោះ Phu Quoc”

“កោះ Phu Quoc”​ គឺជាកោះដែលត្រូវបានគេស្គាល់ថាជា កោះគុជខ្យង ដ៏ធំនិងល្បីឈ្មោះរបស់វៀតណាមដោយសារតែ មាន ឆ្នេរខ្សាច់សស្អាត ទឹកថ្លាឆ្វង់ និងជីវចម្រុះក្រោមសមុទ្រដ៏សម្បូរបែប។ ជាមួយរមណីយដ្ឋានប្រណីតៗ ផ្សារក្នុងតំបន់ដ៏មមាញឹក និងសកម្មភាពផ្សងព្រេងជាច្រើន បានធ្វើឱ្យ កោះ Phu Quoc ក្លាយជាគោលដៅទេសចរណ៍ ដ៏ពេញនិយមសម្រាប់សម្រាកលំហែកាយ និងដំណើរផ្សងព្រេងដ៏សម្បូរបែប។

អំពី អ៊ែរ អេស៊ា ខេមបូឌា

អ៊ែរ អេស៊ា ខេមបូឌាគឺជាផ្នែកមួយនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អ៊ែរ អេស៊ា គ្រុប ដែលជាក្រុមហ៊ុន​អាកាសចរណ៍​តម្លៃសមរម្យបំផុតនៅលើពិភពលោក។​ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺធ្វើឱ្យមនុស្ស​គ្រប់រូប​អាច​ហោះ​ហើរបាន ហើយជាមួយនឹងកំណើនជើងហោះហើរទាំងជាតិ និងអន្តរជាតិ ក្រុមហ៊ុន អ៊ែរ អេស៊ា ខេមបូឌាប្តេជ្ញាផ្តល់​ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព។

កាលវិភាគហោះជើងហើររវាង សៀមរាប និង កោះPhu Quoc៖

គោលដៅហោះហើរជើងហោះហើរម៉ោងចេញដំណើរម៉ោងទៅដល់ចំនួនជើងហោះហើរ
សៀមរាប – Phu QuocKT៦៣០១៤:៥០១៥:៥៥ពុធ, សុក្រ, អាទិត្យ
Phu Quoc – សៀមរាបKT៦៣១១៦:២៥១៧:២៥ពុធ, សុក្រ, អាទិត្យ

សូមបញ្ជាក់៖ ម៉ោងចេញដំណើរ និងម៉ោងទៅដល់ គឺគិតជាទម្រង់ ២៤ម៉ោង (ម៉ោងក្នុងស្រុក)។

តម្លៃដែលដាក់លក់រួមមានតម្លៃមូលដ្ឋាន ពន្ធ និងរួមបញ្ចូលថ្លៃសេវាផ្សេងៗ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។