ស្នងការនគរបាលភ្នំពេញ ចេញគោលការណ៍ម៉ឺងម៉ាត់ បន្តវាយកម្ទេចរាល់សកម្មភាពឆបោក Online

សង្គម​ និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ បន្តស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់ និងអនុវត្តតាមវិធានការណ៍ជំនាញ និងគោលការណ៍ច្បាប់ឱ្យបានត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការណែនាំរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ បន្តពង្រឹងលើការងារអនុវត្តតួនាទីភារកិច្ច និងការងារជំនាញឱ្យកាន់តែមានប្រសិទ្ធភាព នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយការចូលរួមពីលោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ក្នុងឱកាសនោះ លោក ក៏បានឱ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams)ឲ្យបានម៉ឺងម៉ាត់ អនុវត្តតាមវិធានការណ៍ជំនាញ និងគោលការណ៍ច្បាប់ឱ្យបានត្រឹមត្រូវ និងណែនាំឱ្យមន្រ្តីជំនាញ ពង្រឹងការងារបង្ការទប់ស្កាត់ដ៏ម៉ឺងម៉ាត់ចំពោះបទល្មើសជួញដូរមនុស្ស និងបន្តបង្ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌឱ្យមានប្រសិទ្ធភាព៕