ខេត្តត្បូងឃ្មុំ ទទួលបានគម្រោងវិនិយោគរោងចក្រកែច្នៃជ័រកៅស៊ូ ក្នុងតម្លៃជិត ៧លានដុល្លារអាម៉េរិក

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តត្បូងឃ្មុំ នឹងទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៩លានដុល្លារអាម៉េរិក នាពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រចចុះជាវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៧៥កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ថែមថា ដោយយោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា “ក.អ.ក.” បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃជ័រកៅស៊ូ ដែលមានទីតាំងស្ថិតនៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ គម្រោងរោងចក្រនេះដែរ គឺបោះទុនវិនិយោគដោយ ក្រុមហ៊ុន DE YONG INVESTMENT CO., LTD.។

សូមរម្លឹកថា រយៈពេល៩ខែនៃ ឆ្នាំ២០២៥ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ៥៤៦គម្រោង ក្រោមទុនវិនិយោគជិត ៨ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៧ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ CDC កាលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥៕

អត្ថបទ៖ហ្សាលីន