បញ្ហាព្រំដែន៖ សម្តេចធិបតីថា រដ្ឋាភិបាល ស្ងាត់ តែមិនស្ងៀម មិនចោលជាតិ និងប្រជាពលរដ្ឋនោះឡើយ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាជម្លោះព្រំដែន កម្ពុជាប្រកាន់ភ្ជាប់នូវនៅយន្តការដោះស្រាយបញ្ហាដោយសន្ដិវិធី ផ្លូវច្បាប់ និងយន្តការអន្តរជាតិ។ ទន្ទឹមគ្នានេះ សម្តេចអំពាវនាវឱ្យប្រជាពើរដ្ឋទុកចិត្តលើរាជរដ្ឋាភិបាល ព្រោះបញ្ហាព្រំដែន រដ្ឋាភិបាល ស្ងាត់ តែមិនស្ងៀម មិនចោលជាតិ និងប្រជាពលរដ្ឋនោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ), ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេ។

ទន្ទឹមគ្នានះ សម្តេចអះអាងថា ក្នុងរយៈពេលបីខែនេះ យើងស្ងាត់តែមិនស្ងៀម មិនចោលជាតិ និងប្រជាពលរដ្ឋនោះឡើយ ខណៈរាជរដ្ឋាភិបាលកំពុងធ្វើការគ្រប់បែបយ៉ាង ដើម្បីឈានទៅបញ្ចប់ជម្លោះព្រំដែន កម្ពុជា និងថៃ និងខិតខំដោះស្រាយបញ្ហាជួយឱ្យបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីថៃ មានការងារធ្វើ និងជំរុញការបង្កើត ផលិតផលក្នុងស្រុក។

ជាថ្មីម្តងទៀត ឆ្លៀតឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ, ប្រធានាធិបតី ម៉ាឡេស៊ី ដែលបានខិតខំផ្គួចផ្ដើមឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ និងក៏អរគុណដល់មិត្តចិន ដែលបានខិតខំជួយដោះស្រាយលើបញ្ហានេះផងដែរ៕ អត្ថបទ៖ហ្សាលីន