ខេត្តស្វាយរៀង នឹងទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃបន្ទះឈីប ខ្សែភ្លើង USB តម្លៃជិត៣លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

នាពេលខាងមុខ ខេត្តស្វាយរៀង នឹងទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃបន្ទះឈីប ខ្សែភ្លើង USB តម្លៃ២,៩លានដុល្លារអាម៉េរិក។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះ ក៏បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃបន្ទះឈីប ខ្សែភ្លើង USB និងគ្រឿងបរិក្ខារអគ្គិសនីគ្រប់ប្រភេទ។

គម្រោងនេះ នឹងបោះទីតាំងវិនិយោគស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាំង អ៊ិនធើណេសិនណាល ក្នុងទំហំទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៧៤កន្លែង។

សូមជម្រាបដែរថា ក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក។ដោយគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល CDC បានចុះបញ្ជីគម្រោង វិនិយោគត្រឹមតែ ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ប៊ីលានដុល្លារអាម៉េរិក៕