រដ្ឋ ជំរុញការងារធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹក និងឧតុនិយម បានកំពុងជំរុញការងារធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ។ នេះបើយោងតាមដំណើរចុះពិនិត្យវឌ្ឍនភាពការងារធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតនៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ដឹកនាំដោយលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ការធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតនៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) គឺដើម្បីជំរុញការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាកសិករ និងការប្រែប្រួលអាកាសធាតុ។

គម្រោងនេះ មានសមត្ថភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់ការបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំបានពី ២ ទៅ ៣ដង ក្នុងមួយឆ្នាំ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍពហុវិស័យ ជាអាទិ៍ ការលើកកម្ពស់វិស័យអេកូទេសចរណ៍ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាបាននូវសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព៕ អត្ថបទ៖ហ្សាលីន